ប្រពៃណាស់! ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបចំសាច់ជ្រូកច្រកទាំងថង់ៗស្រេច ហើយដឹកតាមម៉ូតូកង់បី ទៅចែកជូនដល់មូលដ្ឋានផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត

ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលយ៉ាងខ្លាំងនៃជំ ងឺកូ វី ដ១៩ តំបន់ជាច្រើនក្នុងរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ក្រោយមានការឆ្លងរាលដាល និងកើនឡើងយ៉ាងគំហុគនៃចំនួនអ្នកឆ្លងកូ វី ដ១៩ ដែលការបិទខ្ទប់នេះដែរ គឺដើម្បីធ្វើយ៉ាងណាកំុឲ្យមានការឆ្លងជាបន្តទៀត។ ស្ថានភាពនេះបានធ្វើឲ្យប្រជាពលរដ្ឋច្រើននាក់ ជាពិសេសក្រុមគ្រួសារដែលមានជីវភាពខ្វះខាត បានកំពុងជួបប្រទះការលំបាកច្រើន ជាពិសេសគឺបញ្ហាខ្វះស្បៀងអាហារសម្រាប់បរិភោគតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី២៧ មេសានេះ ឧកញ៉ា ម៉ុង ឫទ្ធី និងក្រុមការងាររបស់លោក បានរៀបចំសាច់ជ្រូកដោយច្រកទាំងថង់ៗស្រេច ហើយត្រូវបានដឹកដោយម៉ូតូកង់បី ទៅដល់មូលដ្ឋានផ្ទាល់ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ចំពោះសកម្មភាពនេះដែរ គឺជាការចូលរួមចំណែក ក្នុងការជួយសម្រួលដល់បន្ទុករបស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាជួយដល់បងប្អូនដែលកំពុងជាប់ក្នុងបម្រាម ដែលកំពុងខ្វះខាតស្បៀង។ នេះបើតាមការបញ្ជាក់នៅក្នុងផេកផ្លូវការរបស់ឧកញ៉ា ម៉ុង ឫទ្ធី ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនារូបភាពសកម្មភាពចែកជូនប្រជាពលរដ្ឋខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *