អ្នកទេសចរណ៍ កំពុងដើរឆ្លងស្ពានសុខៗ ស្រាប់តែជួបរឿងព្រឺក្បាលខ្ញាក!!

កាសែតចិនក្នុងស្រុក បានចុះផ្សាយពីករណី ដ៏គួរឲ្យព្រឺក្បាលមួយ កាលពីល្ងាច ម៉ោងប្រហែល៥ កន្លងមកថា មានហេតុការណ៍ដាច់ខ្សែកាប ស្ពានយោលមួយ ដែលស្ថិតនៅក្នុងកន្លែង ទស្សនាទិដ្ឋភាពធម្មជាតិ មួយកន្លែងដែលមាន ឈ្មោះថា ស៊ឺចឹហ្វឹង ស្ថិតនៅក្នុងក្រុងណានឆាង មុនធុណចៀងស៊ី ភាគខាងកើត នៃប្រទេសចិន ។

ខ្សែកាបស្ពាននោះ បានដាច់ផ្អៀងទៅម្ខាង ធ្វើឲ្យភ្ញៀវទេសចរ រអិលធ្លាក់មកជាប់ និងសំណាញ់ម្ខាងទៀត ហើយស្ពាននោះមានកំពស់ ប្រហែលជា១៥ម៉ែត្រពីដី ។

តាមការរៀបរាប់ របស់អ្នកកាសែត បានឲ្យដឹងថា មានមនុស្សចំនួន ២០នាក់ដែលបានឡើង ទៅលើស្ពានយោលនោះ មុនពេលឡើងទៅលើស្ពាន ក្រុមអាជ្ញាធរបាន ហាមពួកគេទាំងនោះដែរ តែពួកគេមិនស្តាប់ នៅតែនាំគ្នាសំរុកឡើង លើស្ពានទាំង២០នាក់ រហូតធ្វើឲ្យស្ពានមិនអាច ទ្រាំទ្រនិងទំងន់មនុស្សរួច ទើបបណ្តាលឲ្យដាច់ ខ្សែរកាបនោះទៅ ។

គួរបញ្ជាក់ដែរថា ស្ពានដែលដាច់នោះ ត្រូវបានគេកសាងឡើង ក្នុងឆ្នាំ២០០២ ដែលមានប្រវែង១៨៨ម៉ែត្រ ៕

Leave a Reply

Your email address will not be published. Required fields are marked *