អបអរសាទរ!!​ ក្នុងការប្រកួត​ការចងចាំលំដាប់ពិភពលោក លោក​ ហុង​ ភារិន​ ត្រូវ​បានគេ​ជ្រើស​រើស ​ដោយ​ទទួលបានតួនាទី​ធ្វើជា…

ប្រិយមិត្ត​បាន​ស្គាល់​រួចមកហេីយ​ និស្សិត​អាហារូបករណ៍​នៅ​ប្រទេស​ថៃ​ លោក​ ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជននៅទូទាំងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ លោក​ ហុង​ ភារិន​ កាលពី​ពេលកន្លងទៅនេះ​​ បា​នចូលរួមនៅក្នុង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨​ (The 28th world memory championships)​ ដោយរៀបចំឡេីង​នៅក្នុង​ក្រុង​ អ៊ូហាន​ ប្រទេស​ចិន​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជនជាច្រេីន​ប្រមាណ​ជាង​៥០០នាក់​ មកពី​ប្រទេស​​ជុំវិញ​ពិភពលោក​ ដែលកម្មវិធី​នេះបានប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី៥​ ខែ​ធ្នូ​ ដល់​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ មាន​រយៈពេល​៣ថ្ងៃ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
យ៉ាង​ណា​មិញ​ នាល្ងាច​ថ្ងៃ​ទី២៧​ ខែ​មេសា​ ឆ្នាំ​២០២១នេះ​ លោក​ ហុង​ ភារិន​ បាន​មានការ​លេីក​ឡេីង​អំពី​ដំណឹងមួយ​ ប្រាប់​ទៅកាន់​មហាជន​ ដែលមានការ​រៀបរាប់​ដូច​តទៅ៖«ជំរាបសួរ​បងប្អូនទាំងអស់គ្នា​ ថ្ងៃនេះខ្ញុំបានទទួលតួនាទីមួយទៀត​គឺជា អាជ្ញាកណ្តាលការប្រកួត​ការចងចាំ (Arbiter of Memory)​ ក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់អន្តរជាតិនិងលំដាប់ពិភពលោក​។ ការផ្តល់តួនាទីជាអាជ្ញាកណ្តាលការប្រកួតការចងចាំ​ (Arbiter of Memory) នេះ​ ក្នុងមួយប្រទេសអាចមានត្រឹមតែ​ ២​ នាក់ប៉ុណ្ណោះ។ ខ្ញុំនៅតែជាអត្តពលិកការចងចាំដដែល គ្រាន់តែបន្ថែមតួនាទីមួយទៀត​ដេីម្បីអោយពិភពលោកទទួលស្គាល់ក្រុមការចងចាំកម្ពុជានាពេលអនាគត»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *