ប្លែកមែន!! មាន់មួយក្បាល មានរោមរួញក្រញាញ់ ដូចគេអ៊ុត កំពុងល្បីលើបណ្ដាញសង្គម

ប្រទេស​ចិន៖បើយោង​តាម​លោក Zhang Yangម្ចាស់សត្វ​មាន់​ចម្លែក​ខុស​គេ ដែល​មាន​រោម​រួញ​ៗ​ប្លែក​គួរ​ឲ្យ​ទាក់​ទាញ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ភូមិ​មួយ​នៃ​ខេត្ត Henanកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញអ្នកប្រើប្រាស់ហ្វេសប៊ុក ។មាន់​ឈ្មោល​មួយ​ក្បាល​នេះ ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​មនុស្ស​គ្រប់​គ្នា ដោយសារ​តែ​សោភ័ណភាព​នៃ​រោម​រួញៗ​របស់​វា ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ជា​ខ្លាំង ។

ម្ចាស់​របស់​មាន់​ឈ្មោល​ដ៏​ល្បីល្បាញ​នេះ បាន​និយាយ​ថា ពេល​ញាស់​មក មាន់​គក​ពណ៌​ខ្មៅ​នេះ មាន​រូបរាង​ធម្មតា​ដូច​មាន់​ទូទៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ដំបូង តែ​រូបរាង​របស់​វា​ចាប់​ប្រែប្រួល ក្រោយ​ពេល​រោម​ចាស់​ជ្រុះ ហើយ​ចាប់​ដុះ​រោម​ថ្មី​ដែល​មាន​រាង​រួញៗ​បែប​នេះ​តែ​ម្ដង ។គ្រាន់តែរោមរបស់មាន់ឈ្មោលមួយក្បាលនេះធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការគាំទ្រជាខ្លាំង។
     

Leave a Reply

Your email address will not be published. Required fields are marked *