ផ្កាចម្លែកពេល «រោយ» ប្រែរូបរាងដូចលលាដ៍​ក្បាល​គួរឲ្យខ្លាច!!

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់ផ្កាជាច្រើននៅលើពិភពលោកតែអ្នកទាំងអស់គ្នាប្រាកដជាមិនធ្លាប់បានស្គាល់ផ្កា Snapdragon ឬ​ហៅ​ថា Dragon Flower ឬ Wolf Muzzle Flower គឺ​ជា​ប្រភេទ​ផ្កា​ដែល​ពេញ​និយម​បំផុត​នៅ​ក្នុង​តំបន់​អឺរ៉ុប អាមេរិក និង ​អាហ្វ្រិក​ខាង​ជើង ។ មូលហេតុ​ដែល​ផ្កា​នេះមាន​ឈ្មោះ​ដូច្នេះ ដោយសារ​តែ​រូបរាង​ដ៏​ចម្លែក​របស់​វា ។

ព្រោះថាផ្កាSnapdragon នៅ​ពេល​រីក មាន​រូបរាង​ដូច​ជា​មាត់​របស់​នាគ​ដែល​កំពុង​ហា​បើក ហើយ​នឹង​បិទ​យឺតៗ​ទៅ​វិញ ប្រសិន​បើ​ប៉ះ​​លើ​វា ។ នៅ​ពេល​ដែល​វាចាប់​រោយ​ស្វិត​ស្រពោន ផ្កា​ចម្លែក​មួយ​នេះ​នឹង​ប្រែ​រូបរាង​ទៅ​ជា​គួរ​ឲ្យ​ខ្លាច​ដូច​នឹង​រូបរាងលលាដ៍​​ក្បាលមនុស្ស ។

ប្រសិន​បើ​មនុស្ស​ស្រី​ទទួល​ទាន​ផ្កា​នេះ​នៅ​ពេល​ដែល​វា​ស្រពោន​លេច​ចេញ​រូបរាង​លលាដ៍​ក្បាល​នោះ ពួកគេ​នឹង​អាច​រក្សា​សម្រស់​ឲ្យ​នៅ​ស្រស់​ស្អាត និង​ ក្មេង​ជាង​វ័យ ។នៅ​សម័យ​បុរាណ មនុស្ស​ជំនាន់​មុន​បាន​និយាយ​ថា ផ្កា Dragon Flower នេះ​បង្កប់​ទៅ​ដោយ​ថាមពល​អាថ៌កំបាំង​អស្ចារ្យ ដែល​មនុស្ស​ជា​ញឹកញាប់​នាំ​គ្នា​ដាំ​វា​ជុំវិញ​ផ្ទះ​ពួកគេ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ដាក់​បណ្ដាសារ ឬ​ អំពើ​ធ្មប់​នានា ។នៅ​សម័យ Victorian Dragon ផ្កា Flower ក៏ធ្លាប់​ចាត់ជា​និមិត្តរូប​នៃ​កា​បំភាន់ ការ​សង្ស័យ និង​អាថ៌កំបាំង ដោយសារ​តែ​វា​មាន​រូបរាង ២ ខុស​ប្លែក​ស្រឡះ​ពី​គ្នា​នៅ​ពេល​រីក និង​ ពេល​រោយ ។

មនុស្ស​ជា​ច្រើន​ជឿជាក់​ថា ការ​កាន់​ផ្កា​នេះ​អាច​ឲ្យ​ពួកគេ​មើល​ទៅ​​គួរ​ឲ្យ​ទាក់ទាញ ។ ទោះ​ជា​យ៉ាង​ណា រឿង​ទាំង​នេះ​គ្រាន់​តែ​ជាទស្សនៈ​រឿង​និទាន​ដែលគេប្រឌិតឡើងតែប៉ុណ្ណោះ ។តែការពិតនៃផ្កានេះមិនមាននរណាម្នាក់អាចបញ្ជាក់បានច្បាស់លាស់នៅឡើយទេ។  
      

Leave a Reply

Your email address will not be published. Required fields are marked *