ហួសចិត្ត!! បំបែកកំណត់ត្រា ជាផ្លូវតូចចង្អៀតជាងគេបំផុតលើលោក

ប្រទេស​អាល្លឺម៉ង់៖បើយោងតាម​សៀវភៅ​កំណត់​ត្រា​ឯតទគ្គកម្ម​ពិភពលោក ផ្លូវ​ដែល​តូច​ចង្អៀត​ជាង​គេ​បំផុត​លើ​លោក គឺ​មាន​ទីតាំង​នៅ​ក្រុង​ចំណាស់ Reutlingen ។ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងហើយថាមានផ្លូចតូចៗច្រើនណាស់នៅលើពិភពលោក។

ហើយផ្លូវ​តូច​ចង្អៀត​នោះ​ដែរ តាម​ពិត​ទៅ​គឺ​ជា​ច្រក​តូច​ចង្អៀត​មួយ​ឈ្មោះ​ថាSpreuerhofstraße ស្ថិត​នៅ​ចន្លោះ​អគារ​ស្នាក់​នៅ​ចំនួន ២ ។ ផ្លូវ​មួយ​នេះ មាន​ទំហំ​ចង្អៀត​បំផុត​ត្រឹម ៣១ សង់​ទីម៉ែត្រ និង​ទំហំ​ជា​មធ្យម ៤០ សង់ទីម៉ែត្រ ជាមួយ​នឹង​ប្រវែង​ត្រឹម ៣.៨ ម៉ែត្រ​ប៉ុណ្ណោះ ។

Spreuerhofstraße ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​មក​ពី​បណ្ដា​ប្រទេស​នានា ដោយ​សារ​តែ​ពួកគេ​ចង់​ទទួល​បទ​ពិសោធ​នៃ​ការ​ដើរ​ឆ្លង​កាត់​ផ្លូវ​ដ៏​តូច​ចង្អៀត​នេះ​ដោយ​ផ្ទាល់ ។ គួរ​បញ្ជាក់​ថា ចំពោះ​ភ្ញៀវ​ទេសចរណ៍​ណា ដែល​មាន​មាឌ​ធំ និង​កម្ពស់​លើស​ពី ១.៨ ម៉ែត្រ អាច​មាន​ការ​ពិបាក​ក្នុង​ការ​ឆ្លង​កាត់​ផ្លូវ​នេះ ព្រោះថាវាពិបាកដើរ។
   

Leave a Reply

Your email address will not be published. Required fields are marked *