មិនគួរឲ្យជឿសោះ!! ព្រឹត្តិការណ៍មួយគឺ​​ «​រាំ​រហូតដល់​ស្លាប់​» សម្លា.ប់មនុស្សរាប់រយនាក់

ប្រទេស​បារាំង៖ជុំវិញរឿង​រាវ​ដ៏​អាថ៌កំបាំង​បកស្រាយ​មិន​ចេញ​មួយ​បាន​កើតឡើង​កាលពី​ឆ្នាំ ១៥១៨ គឺមាន​មនុស្ស​ប្រមាណ ៤០០​នាក់ បានកើត​ជំងឺ​ចម្លែក​មួយ ដោយ​នាំគ្នា​រាំ​មិន​សម្រាក​ទាល់តែសោះ ហើយ​វា​អូសបន្លាយ​រហូតដល់រ​យៈ​ពេល ១​ខែ​កន្លះ ទើប​ស្ងាត់​ទៅវិញ ប៉ុន្តែ​ទំរាំ​ស្ងាត់​វា​បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់ ។

បើ​យោងតាម​ឯកសារ​បានឱ្យដឹងថា ក្នុង​ព្រឹត្តិការណ៍​ដ៏​ចម្លែក​នេះ​គឺ​ដំបូង​ឡើយ​ចាប់ផ្ដើម​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ Mrs បាន​រាំ​មិន​ឈប់​មិន​ឈរ​តែម្នាក់ឯង​ទាំង​ពុំ​ដឹង​មូលហេតុ ក្រោយមក​ស្រាប់​តែមាន​មនុស្ស ៣៤​នាក់​ចូលរួម​រាំ​ដែរ ហើយ​មិនយូរប៉ុន្មាន​ក៏បាន​រាលដាល​ដល់​មនុស្ស​ចំនួន ៤០០​នាក់ មាន​ប្រុស មាន​ស្រី មាន​ទាំង​សិល្បៈករ​ទៀតផង បាននាំគ្នា​រាំ​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​សម្រាក​បន្តិច​ទាល់តែសោះ ហើយក៏​គ្មាន​នរណាម្នាក់​មក​បញ្ឈប់​សកម្មភាព​នេះ​បានដែរ ។​ជុំវិញរឿងរ៉ាវមាន​មនុស្ស​ស្លាប់​យ៉ាងហោចណាស់ ១៥​នាក់​ក្នុង​មួយថ្ងៃ ដោយសារ​ហេវ​ហត់​អស់កម្លាំង គាំងបេះដូង ព្រមទាំង​ដាច់​សរសៃរ​ឈាម​ខួរក្បាល ។

​តាមសម្តីរបស់​គ្រូពេទ្យ និង​អជ្ញាធរ​នា​សម័យ​នោះបាន​ឱ្យដឹងថា វា​មិនមែនជា​រឿង​អ​បិ​យ​ជំនឿ​ឡើយ គឺ​វា​អាច​បណ្ដាលមកពី​មនុស្ស​កើត​ជំងឺ​ឈាម​ក្ដៅ ដែល​តម្រូវឱ្យ​អ្នកជំងឺ​ធ្វើ​ចលនា​ដូចជា​សកម្មភាព​រាំ​ជាដើម ដើម្បី​ព្យាបាល ហើយ​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​ទៅដល់​មនុស្ស​ជាច្រើន​នាក់​ក្នុង​ក្រុងដូច្នេះហើយ​ទើប​បណ្ដាលឱ្យ​ពួកគេ​នាំគ្នា​រាំ​ពុំ​សម្រាក​បន្តិច​សោះ ។

​ទោះបីជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រ​មិន​ប្រាកដថា តើ​អ្វីដែល​បណ្តាលឱ្យ​មានការ​រាតត្បាត​ដ៏​គួរឱ្យ​ភ័យខ្លាច​នោះទេ វា​អាច​បណ្តាលមកពី​ការពុល​អាហារ​ដែល​បណ្តាលមកពី​ផលិតផល​ពុល​របស់​ផ្សិត ergot ឬ​វា​អាចជា​ជម្ងឺ​វិកល​ច​រិ​ក​។​ សម្រាប់​ហេតុការណ៍នៅក្នុងប្រទេសនេះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា «dancing plague» ឬ​ «​រាំ​រហូតដល់​ស្លាប់​» ។ 
      

Leave a Reply

Your email address will not be published. Required fields are marked *