គួរឲ្យសរសើរណាស់!! ត្បិតតែពិការប្រអប់ដៃ ប៉ុន្តែក្មេងស្រីម្នាក់នេះឈ្នះការប្រកួតសរសេរសំណេរល្អបំផុត

​សហរដ្ឋអាមេរិក៖បើយោងតាមបណ្តាញសង្គមទាក់ទងទៅនឹង​ក្មេងស្រី​ពិការ​ប្រអប់ដៃ​ពី​កំណើត​ម្នាក់មាន​ឈ្មោះថា Sara Hinesley អាយុ ១០ ​ឆ្នាំ​បានធ្វើឱ្យ​មនុស្សម្នា​ជាច្រើន​កើតក្តី​សរសើរ​ដោយសារតែ​នាង​បាន​ក្លាយជា​ម្ចាស​ជ័យលាភី​ក្នុងការ​ប្រឡង​សរសេរ​សំណេរ​ដោយ​ប្រើ​ដៃ​កម្រិត​ថ្នាក់ជាតិ ។

ហើយ​កម្មវិធី​ដែល​នាង​បាន​ចូលរួម​ប្រកួតប្រជែង​នោះ​មាន​ឈ្មោះថា The Zaner-Bloser National Handwriting Contest ដែល​ត្រូវបាន​គេ​រៀបចំឡើង​រៀងរាល់ឆ្នាំ សម្រាប់​ក្រុម​អ្នក​ដែល​ចូលចិត្ត​ការសរសេរ ឬ​ ការប្រកួតប្រជែង​ដោយ​ប្រើ​ប្រាជ្ញា ។

​ជាមួយគ្នានេះដែរ Sara Hinesley បានផ្ដល​បទសម្ភាស​ថា ថ្វីបើ​នាង​ពិការ​គ្មាន​ប្រអប់ដៃ​តាំងពី​កំណើត​ក៏ពិតមែន តែ​នាង​មិនដែល​បោះបង់​ក្តី​ស្រមៃ​ក្នុងការ​ប្រកួតប្រជែង​គ្រប់បែបយ៉ាង​ទាំង​នៅក្នុង​ថ្នាក់រៀន និង ​នៅក្នុង​សង្គម ហើយ​នាង​តាំងចិត្ត​ថា នឹងធ្វើ​អ្វី​គ្រប់យ៉ាង​បាន​ដូច​មនុស្ស​ទូទៅ​ដែរ ។តែអ្វីដែលគួរឲ្យស្ងើចសរសើនោះគឺថានាងបានទទួល​ជ័យលាភី​ក្នុងការ​ប្រឡង​សរសេរ​សំណេរនេះ។ 
  

Leave a Reply

Your email address will not be published. Required fields are marked *