មានន័យ!! ថៅកែឲ្យបុគ្គលិក២នាក់ ទៅស៊ើបទីផ្សារឪឡឹកដូចគ្នា បែរឃើញ​លទ្ធផលផ្សេងគ្នា

មាន​បុគ្គលិក២​នាក់ ​បុរស A និង​ B​ធ្វើការ​ផ្នែក​ទីផ្សារ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ហើយ​នៅ​ក្រុមហ៊ុន​មួយ​។​ បុរស​A​តែងតែ​ត្រ​វ​ថៅកែ​ស្អី​បន្ទោស ហើយ​ដំឡើង​ប្រាក់​ឲ្យ​តិច​ជាង​បុរស ​B​។ ថ្ងៃ​មួយ​ជា​ថ្ងៃ​ដែល​បុរស​ A និង ​B​ត្រូវ​បន្ត​កិច្ចសន្យា​ការ​ងារ​ថ្មី​ហើយ​ក៏​ត្រូវ​ដំឡើង​ប្រាក់ខែ​។ បន្ទាប់​ពី​ចូល​ជួប​ថៅកែ​បុរស B សប្បាយ​ចិត្ត​ជា​ខ្លាំង​ព្រោះ​បាន​ថៅកែ​សរសើរ​ និង​ដំឡើង​​ប្រាក់ខែ​ច្រើនជាង​ A ថែម​ទាំង​ដំឡើង​តំណែង​ជា​ Manager​ ទៀត​ផង ឯ A វិញ​បង្ហាញ​នូវ​ទឹកមុខ​មិន​សប្បាយ​ជា​ខ្លាំង។

គាត់​ក៏​សំរេចចិត្ត​ឈប់​ធ្វើការ​នៅ​ក្រុមហ៊ុន​នោះ​។ ​បន្ទាប់ពី​ឃើញ​ពាក្យសុំ​ឈប់​របស់​បុរស ​A​ ថៅកែ​ក៏​ហៅ​គាត់​មក​ជួប​ហើយ​ក៏​សួរ​៖ ​ថៅកែ​៖ A ​តើ​ហេតុ​អី​ឯង​សុំ​ឈប់​? ​ឯង​ធ្វើការ​យូរ​ឆ្នាំ​ហើយ​! ​បុរស​A៖ ​ខ្ញុំ​​ធ្វើការ​ឲ្យ​លោក​នាយក​យូរ​ហើយ​តែ​លោក​មិន​ដែរ ​ឃើញ​គុណសម្បត្តិ​របស់​ខ្ញុំ​ទេ ខ្ញុំ​ធ្វើការ​​ណាស់​លោក​ក៏​ដឹង ​អ្នក​ផ្សេង​ទៀត​ក៏​ដឹង​។ ​តែ​ហេតុ​អ្វី​​បាន​លោក​ដំឡើង​ប្រាក់​ឲ្យ​ខ្ញុំ​តិច​ជាង​ A​ថែម​ទាំង​ឲ្យ ​គេ​ធ្វើ​ជា​មេ​ខ្ញុំ​ទៀត តើ​សម​ទេ​?​ ខ្ញុំ​ខ្មាស​បុគ្គលិក​​ផ្សេង​ទៀត​ណាស់​។ ​ខ្ញុំ​មិន​អាច​នៅ​ទីនេះ​ទៀត​បាន​ទេ​!

ថៅកែ​៖ ខ្ញុំ​ចង់​ឲ្យ​ឯង​គិត​ម្តង​ទៀត​សិន​។ ​ហើយ​ខ្ញុំ​សូមឲ្យ​ឯង​ និង​ B​ជួយ​ធ្វើការ​ឲ្យ​ខ្ញុំ​មួយ​សិន​បានទេ​? ​បុរស​A៖ បាន​!​ការងារ​ដែល​​លោក​ដាក់ឲ្យ​មិន​មាន​ការងារ​ណា​ដែល​ខ្ញុំ​ធ្វើ​មិន​បាន​នោះ​ទេ​។ ​ថៅកែ​៖ ល្អ​!​អីចឹង​ឯង​ និង​ B​ទៅ​ស៊ើប​តម្លៃ​ឪឡឹក​នៅ​ផ្សារ​ជាប់​ឲ្យ ​ខ្ញុំ​បន្តិច​មក ព្រោះ​ខ្ញុំ​ចង់​ទិញ​ឪឡឹក​នាំចេញ​។ ​ហើយ​ប្រាប់ B ផង​។​ ឯង​និង​B ​សូម​ឲ្យ​របាយការណ៍ ​ផ្សេង​គ្នា​ណា​រៀងៗ​ខ្លួន​ណា​យ៉ាង​យូរ​ត្រឹម​ស្អែក​។

A​ និង​ B ​ក៏​បាន​ចុះ​ធ្វើការ​ផ្សេងៗ​គ្នា​។ ​ស្អែក​ឡើង​ពួកគាត់​ក៏​បាន​ចូល​ទៅ​រាយការណ៍​។ បុរស ​A ​បាន​រាយការណ៍​មុន​។ ​បុរស​A៖ បាទ​លោក​ខ្ញុំ​បាន​សួរ​រ​អ្នកលក់​មួយ​កន្លែង គឺ​មាន​តម្លៃ ២០០០ ២៥០០ ៣០០០ ៣៥០០ និង ៤០០០រៀល​ បើ​ទិញ ១០​ថែម​មួយ​ផ្លែ បើ​ទិញ​លើស​ពី ១០០​​ផ្លែ​គាត់​ចុះ ២០០រៀល​​ក្នុង​មួយ​ផ្លែ​។ មាន​តែ​ប៉ុណ្ណឹង​។ ​ថៅកែ​៖ ​បាទ​! ចុះ B?

បុរស​ B៖ បាទ​ទាន!​ នៅ​ផ្សារ​នេះ​មាន​អ្នកលក់​ ៥នាក់ ២នាក់​មាន​ឪឡឹក​ប្រហែល លើស ​១០០០​ផ្លែ​ គាត់​ដាំ​ខ្លួនឯង​ទំហំ​តូចៗ​ល្មម​ប្រហែល ១គីឡូ​កន្លះ​អី​ហ្នឹង​ តម្លៃ​វិញ​គឺ​ ៣០០០ ផ្លែទុំ​ល្អ​ណាស់ បើ​ទិញ​លើស​ពី​ ១០០​គាត់​បញ្ចុះ​តម្លៃ​ឲ្យ ៣០០​រៀល ​ហើយ​អាច​ម៉ៅ​ចម្ការ​តែ​ម្តង​ក៏​បាន​។​ គាត់​មាន​ចម្ការ​​ទំហំ​ប្រហែល ៣ហិច​តា មួយ​ឆ្នាំ​បាន​ផល ២ដង ហើយ​មួយដង​បាន​ប្រហែល ៥ឡាន​ដឹក​ស្រូវ​ យើង​នឹង​លក់​អស់​គាត់​ឈប់​ហើយ​។​ ឯ ៣​នាក់​ទៀត​ជា​ឈ្មួញ​កណ្តាល តម្លៃ​ទៅតាម​ទំហំ​វា ២០០០ ២៥០០ ៣០០០ ៣៥០០ ពួក​គាត់​លក់​ពេញ​មួយឆ្នាំ​។

​ភាគច្រើន​គាត់​ទិញ​មក​ពី​ខេត្ត​បាត់ដំបង ​និង​កំពង់ចាម​។​ តែ​គាត់​ថា​ឪឡឹក បាត់ដំបង​ល្អ​ហើយ​ផ្អែម​ជាង​។​ ខ្ញុំ​បាន​សុំ​លេខ​ទំនាក់ទំនង​ពួកគាត់​ដើម្បី​សួរ​បន្ថែម និង​លេខ​ម្ចាស់​ចម្ការ​នៅ​ខេត្ត​ប៉ុន្មាន​អ្នក​មក​ដែរ​។ ហើយ​តម្លៃ​ទាំ​ង ៥កន្លែង​នឹង​ខ្ញុំ​បាន​ធ្វើ​ជា​តារាង​លោក​អាច​ពិនិត្យ​បាន​។

​ថៅកែ​៖ បាទ​!ខ្ញុំ​នឹង​មើល​វា សូម​ចេញ​ទៅ​ធ្វើការ​ផ្សេង​ចុះ​។​ A​ សូម​ចាំ​នៅ​ទីនេះ​សិន​ (B​បាន​ដើរចេញ​ទៅ​) ឯង​បានឃើញ​ពី​លទ្ធ​ផង​ការងារ​គេ​ទេ​? ខ្ញុំ​គ្រាន់តែ​ឲ្យ​ស៊ើ​ប​ពី​តម្លៃ​តែ​គាត់​បាន​ផ្តល់​ព័ត៌មាន​សំខាន់​ទាំង​ដោយ​មិន​ចាំបាច់​សួរ​។ ចុះ​ចំលើយ​របស់​ឯង​?​ សូម​ពិចារណា​ម្តង​ទៀត​ចំពោះ​ការ​សុំ​ឈប់​។ ​សំនួរ​៖​តើ​បុរស​ A ​មាន​អារម្មណ៍​យ៉ាងណា​ បន្ទាប់ពី​បានឮ​របាយការណ៍​ B?​ តើ​ A​ គួរតែ​ឈប់​រឺ​យ៉ាងណា​? តើ​ A​ ធ្វើការ​បែបនេះ​ជា​យូរ​ឆ្នាំ​វា​ជា​កំហុស​របស់​អ្នកណា​?

Leave a Reply

Your email address will not be published. Required fields are marked *