ស្អាតណាស់! ​គម្រោងខ្លោងទ្វារ វត្តកោះមេត្តាពោធិ៏វង្ស រចនាបថបាយ័ន

គម្រោងសាងសង់ខ្លោងទ្វារវត្តអារាមមួយ ​កំពុងតែល្បីល្បាញជាខ្លាំងនៅលើបណ្តាញសង្គមថាមានភាពប្លែកថ្មីបង្កប់នូវការច្នៃប្រតិដ្ឋខ្ពស់ ​លំនាំតាមរចនាបថដើម បាយ័ន ​ធ្វើឱ្យមានការកោតសរសើរជាខ្លាំង។

យ៉ាងណាមិញ សម្រាប់ម្ចាស់គំនូរគម្រោងនេះ បានឱ្យដឹងថា​ គ្រប់ផ្នែកទាំងអស់គឺជាការធ្វើថ្មី សំរាប់សម័យកាលបច្ចុប្បន្នទៅតាមការចង់បានរបស់ព្រះសង្ឃ ដែលមិនមែនជាការចំលងតាមរចនាដើមទាំងស្រុងនោះទេ ។ មិនថាស្ថាប្យកម្ម ឬ រចនាបថ ប្រាសាទទេ គឺប្រែប្រួលតាម សម័យកាល និង ការច្នៃប្រឌិតរបស់ស្ថាបត្យករ ឬ វិចិត្រករ នាសម័យកាលនេះ ។

នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក​ Khmer Molding បានបង្ហោះរូបភាពគម្រោងនេះ ដោយបានរៀបរាប់ថា៖ «​ គម្រោងខ្លោងទ្វារ វត្តកោះមេត្តាពោធិ៏វង្ស

រចនាបថ បាយ័
សិក្សាគម្រោង: អុន​​​ សុវណ្ណ (ស្ថាបត្យករ ) , សាន សារិទ្ធ ( វិចិត្រករ​ )

គួរោ្យដឹងផងដែរថា ​ដ្បិតតែគម្រោងនេះត្រូវបានទទួលមតិរិះគន់ និងកោតសរសើរច្រើនក្តី ​យើងមិនទាន់ដឹងថាគំនិតច្នៃប្រតិដ្ឋថ្មីនៃខ្លោងទ្វារ វត្តកោះមេត្តាពោធិ៏វង្ស ក្នុងខណ្ឌឫស្សីកែវ ​អាចនឹងចាប់ផ្តើមសាងសង់ និងរួចរាល់នៅពេលណានោះទេ មានតែរង់ចាំតាមដានបន្តទាំងអស់គ្នាប៉ុណ្ណោះ៕

រូបភាព៖ Khmer Molding

Leave a Reply

Your email address will not be published. Required fields are marked *