មានពាក្យអីជូនពរគាត់ទេ គូរស្នេហ៍វ័យចំណាស់ជាងគេ! លោកតាអាយុ ១០៣ ឆ្នាំ រៀបការជាមួយស្ត្រីអាយុ ២៧ ឆ្នាំ ថែមទាំងមានកូនជាមួយគ្នាទៀត

បើ​យោងតាម​សារព័ត៌មាន Lintas iNews បាន​ឲ្យ​ដឹង​ថា លោកតា ដែល​មាន​វ័យ ១០០ ឆ្នាំ​ជាង​ម្នាក់ បាន​ជួប​ជាមួយ​ស្ត្រី​វ័យ​ក្មេង​ម្នាក់ អំឡុង​ពេល​នាង​កំពុង​ខូច​ចិត្ត រឿង​បែកបាក់​ស្នេហា ក្រោយ​រក​ឃើញ​ថា អតីត​មិត្ត​ប្រុស​របស់​នាង លួច​ក្បត់ កុហក បោកប្រាស់​នាង ។ក្រោយ​ឃើញ​បែប​នេះ លោកតា​បាន​ចូល​ទៅ​លួងលោម​នាង ហើយ​ការ​លួងលោម​នេះ ក្រោយមកពួកគាត់ក៏មាន​ភាព​ជិតស្និទ្ធ និង​ឈាន​ដល់​ការ​ស្រឡាញ់​គ្នា​យក​ជា​គូ​អនាគត ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថែម​ទៀត​នោះ គឺ​ថាស្ត្រី​វ័យ ២៧ ឆ្នាំ​ខាង​លើ រក​ឃើញ​ថា រូប​នាង មាន​ផ្ទៃ​ពោះ​ជាមួយ​មិត្ត​ប្រុស​ថ្មី មុន​ពេល​ពួកគេ​ទាំង ២ សម្រេច​ចិត្ត​រៀបការ​ជាមួយ​គ្នា​ទៅថែម​ទៀតផង ។តាមប្រភពដដែលបានឲ្យដឹងថា លោក​តា​វ័យ ១០៣ ឆ្នាំ​រូប​នេះ បាន​ស្គាល់​ភរិយា​របស់​លោក តាំង​ពី​នាង​នៅ​កូន​ក្មេង​មក​ម្ល៉េះ ហើយ​ក្រុម​គ្រួសារ​របស់​នាង ក៏​ធ្លាប់​បាន​អញ្ជើញ​មក​ផ្ទះ​របស់​គាត់អំឡុងពេល​មាន​កម្មវិធី​បុណ្យ​អ្វី​ម្ដងៗ​ផង​ដែរ អ្នកទាំងពីហាក់ស្គាល់គ្នាស្រាប់តាំងពីតូមមកម្លេះតែមិននឹកស្មានថាពួកគាត់ឈានដល់ការរៀការអាយុច្រើនបែបនេះជាមួយគ្នាហើយថែមទាំងមានកូនទៀតផង។
 

Leave a Reply

Your email address will not be published. Required fields are marked *