មិនគួរឲ្យជឿ! ក្មេង​តូច​អាយុ ៦ ឆ្នាំ​ជាប់​ឈ្មោះ​ជា Programmer វ័យ​ក្មេង​បំផុត​ក្នុង​លោក

ក្មេង​តូច​អាយុ ៦ ឆ្នាំ ជនជាតិ​ឥណ្ឌា មាន​ឈ្មោះ Arham Om Talsania ថ្មីៗ​នេះ​ទើប​តែ​ប្រលង​ធ្វើ​តេស្ត​ជោគជ័យ និង​ទទួល​បាន​វិញ្ញាបនបត្រ​របស់​ក្រុមហ៊ុន Microsoft នៅ​ឯ​វិទ្យាស្ថាន Pearson VUE។

ក្មេង​ប្រុស​តូច​រូប​នេះ មាន​ជំនាញ​ក្នុង​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ ដោយ​ប្រើប្រាស់​ភាសា Python ហើយ​បាន​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ពិភពលោក Guinness World Record នាម​ជា “Programmer ដែល​មាន​អាយុ​តិច​បំផុត” ផង​ដែរ។

ប្រាប់​សារព័ត៌មាន ANI ក្មេង​ប្រុស​ឈ្មោះ Talsania និយាយ​ថា៖ “ឪពុក​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​សរសេរ​កូដ ដោយ​ខ្ញុំ​ចាប់​កាន់​ថេបប្លែត​នៅ​អាយុ ២ ឆ្នាំ ហើយ​នៅ​អាយុ ៣ ឆ្នាំ​ខ្ញុំ​បាន​ទិញ​ឧបករណ៍ iOS និង Windows មក​ប្រើប្រាស់ លុះ​ក្រោយ​មក​ខ្ញុំ​ចាប់ផ្តើម​ចេះ​យល់​ដឹង​ពី​ការងារ​របស់​ឪពុក​ខ្ញុំ​ជាមួយ​នឹង​ភាសា Python”។

រូប​គេ​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​បាន​បង្កើត​ហ្គេម​តូច​មួយ ហើយ​ពេល​នោះ​ក៏​ទទួល​បាន​វិញ្ញាបនបត្រ​ពី Python ​រហូត​ដល់​ប៉ុន្មាន​ខែ​បន្ទាប់​ខ្ញុំ​ទទួល​បាន​​វិញ្ញាបនបត្រ​ពី Guinness World Record មួយ​ផ្សេង​ទៀត ពេល​ខ្ញុំ​បាន​ផ្ញើ​ការងារ​ដែល​ខ្ញុំ​សម្រេច​កន្លង​មក​ឲ្យ​ពួក​គេ​មើល”៕

ប្រភព៖ NDTV​​​

Leave a Reply

Your email address will not be published. Required fields are marked *