ភ្ញាក់ផ្អើលគ្រប់គ្នា!​ ចុះ​ទៅ​ទាំង​យប់ ​ទម្រាំ​ដល់​ព្រឹក​ទើប​ចាប់​បាន​ក្រពើ​មាន​ទម្ងន់​ ៨០០ គីឡូក្រាម

សត្វ​ក្រពើ​ដែល​មាន​ទម្ងន់ ៨០០ គីឡូក្រាម​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ថា​បាន​ទៅ​ជាប់​គាំង​ក្នុង​បំពង់​បង្ហូរ​ទឹក​ប្រឡាយ ដែល​ស្ថិត​នៅ​តំបន់​មាន​មនុស្ស​រស់នៅ Taman Perumahan St Edmund Limbang ក្នុង​រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី ។

តាម​រយៈ​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ជួយ​សង្រ្គោះ​និង​ពន្លត់​អគ្គិភ័យ​ប្រចាំ​តំបន់​ បាន​ឲ្យ​ដឹង​ថា​ពួក​គេ​ទទួល​បាន​ដំណឹង​ពី​នាយកដ្ឋាន​ព្រៃឈើ​ ហើយ​ចុះ​ទីតាំង​នោះ​ផ្ទាល់​នៅ​វេលា​ម៉ោង ១១ យប់។

ប្រភព​បាន​ឲ្យ​ដឹង​ថា៖ “នៅ​ពេល​ទៅ​ដល់​ទីតាំង​នោះ យើង​ឃើញ​ថា​ក្រពើ​ដ៏​ធំ​ដែល​ជាប់​គាំង​ក្នុង​ប្រឡាយ​វា​ហាក់​រើ​បម្រាស់​ជា​ខ្លាំង ​ព្រោះ​ដោយសារ​វា​ត្រូវ​របួស ដោយសារ​ការ​បាញ់​ពី​សំណាក់​អ្នក​ភូមិ​នៅ​ទី​នោះ ហើយ​ក្រុម​ការងារ​របស់​យើង​ប្រើ​បច្ចេកទេស​ដើម្បី​បន្ធូរបន្ថយ​អារម្មណ៍​ខឹងសម្បា​របស់​វា ដោយ​ធ្វើ​ការ​បិទ​ភ្នែក​របស់​វា មុន​យក​របស់​មក​រុំព័ទ្ធ​ជុំវិញ​ឲ្យ​ជាប់”។

យ៉ាងណាមិញ​ក្រពើ​ដែល​មាន​ប្រវែង​ជាង ៤,៥ ម៉ែត្រ​នោះ មិន​អាច​ដឹក​ចេញ​ទៅ​បាន​ភ្លាមៗ​ឡើយ ណា​មួយ​គួប​ផ្សំ​នឹង​ទម្ងន់​ដ៏​ធ្ងន់​ផង គឺ​រង់ចាំ​ដល់​ព្រឹក​ស្អែក​វេលា​ម៉ោង​ជាង ៨ ទើប​មាន​រថយន្ត​សម្រាប់​លើក​ឥវ៉ាន់​មក​ជួយ​លើក​វា​ឡើង និង​ដាក់​ចូល​ក្នុង​រថយន្ត​ដឹក​ទំនិញ​យក​ចេញ​ទៅ៕

ប្រភព៖ Worldofbuzz

Leave a Reply

Your email address will not be published. Required fields are marked *