ដឹងទេ? សញ្ញា​ចម្លែក ៥ នេះ​លើ​រាងកាយ នោះ​អ្នក​ត្រៀម​នឹង​មាន​លាភ​ហើយ

តាម​ក្បួន​តំណាល​ចាស់ៗ​ពី​បុរាណ​និយាយ​ត​គ្នា ប្រសិន​មនុស្ស​យើង​មាន​លេច​សញ្ញា​ចម្លែក ៥ នេះ​លើ​រាងកាយ នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​ត្រៀម​នឹង​ជួប​សំណាង​ល្អ ឬ​មាន​លាភ​ត្រៀម​ចូល​មក​ដល់ ហើយ​ត្រូវ​ចាប់​ឲ្យ​ជាប់​កុំ​ឲ្យ​វា​របូត​ទៅ​បាន​ឲ្យ​សោះ៖

៥) ដៃ​ឆ្វេង​ឬ​ស្តាំ​ញ័រ

ប្រសិន​សុខភាព​របស់​អ្នក​ល្អ​ជា​ធម្មតា ហើយ​គ្មាន​ជំងឺ​អ្វី​ទាល់​តែ​សោះ តែ​បាត​ដៃ​ទាំង​សង​ខាង​ចេះ​តែ​ញ័រ ឬ​សុខៗ​ញ័រ​ញាក់ នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ច្បាស់​ណាស់​ថា​អ្នក​ត្រៀម​នឹង​មាន​លាភ។

បើ​ស្តាំ​ឆ្វេង​ញ័រ គឺ​មាន​ឱកាស​ឈ្នះ​រង្វាន់​ពី​កម្មវិធី ឬ​ពី​របស់​ណា​មួយ ហើយ​បើ​ដៃ​ស្តាំ​ញ័រ គឺ​មាន​ន័យ​ថា​អ្នក​ត្រៀម​នឹង​ទទួល​បាន​ផល​ចំណេញ​ធំ ពី​ការ​ខិតខំ​ប្រឹងប្រែង ឬ​ក្នុង​អាជីវកម្ម​ណា​មួយ​របស់​អ្នក។

៤) ញាក់​ភ្នែក​ឆ្វេង

មិន​កំណត់​ថា​ម៉ោង​ណា​នោះ​ទេ ដោយ​នៅ​សុខៗ​ចេះ​តែ​ញាក់​ភ្នែក​ឆ្វេង នោះ​តាម​ក្បួន​ចាស់​ពី​បុរាណ​ថា​មក​ពី​អ្នក​ជិត​បាន​ឡើង​តំណែង ជិត​បាន​ឡើង​មុខងារ​បុណ្យស័ក្ដិ​ខ្ពស់​ជាង​មុន។ ក្នុង​ន័យ​ស្នេហា​វិញ សម្រាប់​មនុស្ស​អត់​គូ ក៏​ត្រៀម​នឹង​ជួប​គូ​ព្រេង ដែល​អាច​បង្កើត​ក្តី​សុខ​ពិត​ប្រាកដ​សម្រាប់​អ្នក។

៣) រោម​លើ​ប្រជ្រុយ​ដុះ​ចេញ​មក

ការ​ដែល​មាន​ដុះ​រោម​ចេញ​ពី​ទីតាំង​ប្រជ្រុយ​ណា​មួយ គឺ​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​ត្រៀម​ទទួល​បាន​ទ្រព្យសម្បត្តិ​ដែល​ពុំ​បាន​រំពឹង​ទុក​នៅ​ពេល​ខាង​មុខ។ មនុស្ស​ដែល​រមែង​ជួប​រឿង​នេះ​ជា​រឿយៗ គឺ​តែងតែ​ជោគជ័យ​លើ​គ្រប់​វិស័យ ហើយ​បើ​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ណា​មួយ ក៏​រមែង​ទទួល​បាន​ការ​ស្រលាញ់​និង​ឲ្យ​តម្លៃ​ពី​ថ្នាក់​លើ។

២) មុខ​ភ្លឺ

មនុស្ស​ទូទៅ​តែងតែ​មាន​សភាព​មុខ​រាង​ស្លេកៗ ឬ​មិន​សូវ​ស្រស់ តែ​បើ​សុខៗ​មុខ​របស់​អ្នក​ប្រែ​ជា​ដូច​មាន​ពន្លឺ ហើយ​ភ្លឺ​ចេញ​ពី​ខាង​ក្នុង ដោយ​ពុំ​បាន​តុបតែង ឬ​ប្រើ​របស់​លើក​សម្រស់​អ្វី​សោះ នោះ​ក៏​ជា​សញ្ញា​ត្រៀម​នឹង​បាន​លាភ​ធំ​ដែរ។

១) ថ្ពាល់​ឡើង​ពណ៌​ស៊ី​ជម្ពូ

ពណ៌​នៃ​ថ្ពាល់​ក៏​ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​ជីវិត​របស់​អ្នក​ដែរ ដោយ​ប្រសិន​ណា​ថ្ពាល់​មាន​សភាព​ភ្លឺ​រលោង ហើយ​មាន​ពណ៌​រាង​ស៊ី​ជម្ពូ នោះ​ម្នាក់​នោះ​កំពុង​មាន​សំណាង កំពុង​មាន​ជីវិត​របស់​នៅ​ស្រួល ហើយ​ការ​ប្រាថ្នា​អ្វី ក៏​រមែង​សម្រេច​ដូច​បំណង៕

ប្រភព៖ បរទេស

Leave a Reply

Your email address will not be published. Required fields are marked *