ស្អាតណាស់! “ស្ពាន​សាង​ស្នេហ៍” ​នៅ​កំពង់​ចាម ប្រើ​បង្គី ១ ៥០០ យក​មក​រចនា

រូបភាព​ជា​ច្រើន​សន្លឹក​បាន​នឹង​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជុំវិញ​ទីតាំង​អាហារដ្ឋាន​មួយ​កន្លែង​ឲ្យ​ឈ្មោះ​ថា “ស្មៅ​ទន្លេ” ដែល​ស្ថិត​នៅ​ខេត្ត​កំពង់​ចាម។

នៅ​ទី​នោះ​មាន​បង្កប់​នូវ​ទីតាំង​ថត​រូប​ដ៏​ស្រស់​ស្អាត​ជា​ច្រើន ហើយ​ថ្មីៗ​នេះ​ទើប​តែ​បង្កើត​នូវ​ទីតាំង​មួយ​ផ្សេង​ទៀត​ឲ្យ​ឈ្មោះ​ថា “ស្ពាន​សាង​ស្នេហ៍” ដែល​ចំណុច​រសើប​គឺ​ត្រង់​ការ​រចនា ដោយ​ប្រើប្រាស់​បង្គី​ចំនួន ១ ៥០០ មក​ធ្វើ​ជា​បាត​ដៃ​ទ្រ​ស្ពាន​នោះ​ពី​ខាង​ក្រោម ញាំង​ឲ្យ​មើល​ទៅ​ពិត​ជា​ប្លែក​និង​ស្រស់​ស្អាត​ខ្លាំង។

រូបភាព​ដែល​ចែកចាយ​ដោយ​គណនី Peng Chhun ត្រឹម​តែ​ជាង ១ ម៉ោង​មាន​ការ​ចុច Share ជាង ២ ពាន់​ដង ហើយ​លោក​ក៏​បង្ហាញ​ពី​ប្លង់​ថត​ស្អាត​សម្រាប់​បងប្អូន​ដែល​និយម​ចូលចិត្ត​ការ​ថត​រូប​ផង​ដែរ។

បញ្ជាក់​ថា​ អាហារដ្ឋាន​ស្មៅ​ទន្លេ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ ២៣៧ វិថី សុរាម្រិត ក្រុង​កំពង់​ចាម ខេត្ត​កំពង់​ចាម ឬ​បង​ប្អូន​អាច​ទំនាក់ទំនង​បាន​តាម​រយៈ​ទូរសព្ទ​លេខ ០១១ ៩២២ ៥២២៕​​

ប្រភពរូបភាព៖ Peng Chhun

Leave a Reply

Your email address will not be published. Required fields are marked *