រឿងមួយចំនួន ក្នុងពិធីបង្វិលពពិល ក្នុងមង្គលការ ដែលអ្នកត្រូវដឹង…(មានវីដេអូ)

រឿងអាពាហ៍ពិពាហ៍ គឺជារឿងសំខាន់ណាស់នៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ។ ជាពិសេសបុរស និងនារីខ្មែរយើង មិនអាចរស់នៅជាមួយគ្នាបានឡើយ ប្រសិនបើមិនបានឆ្លងកាត់ការរៀបការជាមួយគ្នា តាមប្រពៃណីរបស់ដូនតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ បានប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ២យប់ ដោយមានការធ្វើពិធីសូត្រមន្តនៅពេលល្ងាច និងមានការធ្វើពិធីតាមទំនៀមទម្លាប់ប្រពៃណីរយៈពេលមួយព្រឹកទៀត ហើយបន្តមកគឺមានកម្មវិធីទទួលភ្ញៀវ ពិសាអាហារពេលល្ងាចយ៉ាងសប្បាយរីករាយ។
នៅក្នុងនោះផងដែរ បើយើងក្រឡេកមើលពីការរៀបចំពិធីមង្គលការរបស់ខ្មែរយើង គេឃើញមានពិធីមួយ ដែលមានតំណមខុសពីគេ នោះគឺពិធី «បង្វិលពពិល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយដូនតាជំនាន់មុន តែងមានជំនឿ និងប្រកាន់ខ្លាំងណាស់ មុនពេលរៀបចំធ្វើពិធីបង្វិលពពិលនេះឱ្យកូនកម្លោះកូនក្រមុំនៅក្នុងការរៀបមង្គលការ គឺមានការយកចិត្តទុកដាក់យ៉ាងខ្លាំង។មុននឹងឈានដល់តំណម ដែលចាស់ព្រឹទ្ធាចារ្យខ្មែរយើងហាមធ្វើជាដាច់ខាតនៅក្នុងពិធីបង្វិលពពិលនេះ យើងគួរយល់ដឹងអំពីប្រវត្តិនៃពពិលនេះជាមុនសិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសៀវភៅ «វប្បធម៌ខ្មែរ» ដែលរៀបរៀងដោយលោកសាស្រ្តាចារ្យ ពន់ ឆាយ ក៏បានឱ្យដឹងថា៖«កំណើតរបស់ពពិលនេះយើងអាចដឹងតាមរយៈរឿងព្រេងខ្មែរ ដែលគេបានពន្យល់ថា…ព្រះឥសូរស្ថិតនៅភ្នំកៃឡាស មានឬទ្ធីខ្លាំងពូកែ សូម្បីតែអង្គជាតិ និងយោនីនាងឧមាភតវតី ដែលជាមហេសីក៏ពូកែសក្តិសិទ្ធណាស់។ សម័យមួយព្រះឥសូរមេត្តាព្រះជ័យសុរិយាជារាជកុមារនៅនគរគៃកេតុជម្ពូ នាជម្ពូទ្វីប ដែលត្រាច់ស្វែងរករៀនសិល្ប៍សាស្ត្របានទ្រង់ស្តោះទឹកព្រះឱស្ឋ (ទឹកមាត់) ដាក់ព្រះឱស្ឋនៃព្រះរាជកុមារនោះឱ្យមានកម្លាំងដូចដំរីសារ ហើយទ្រង់ប្រសិទ្ធីដីខ្សាច់ពីភ្នំចក្រ ជាស្លឹកពោធិ៍មាសតំណាងយោនីនាងឧមា និងថ្មពេជ្រពីភ្នំហិមាល័យជាពេជ្រតំណាងអង្គជាតិព្រះអង្គ សន្មតឈ្មោះថាពពិលរត័ន៍ប្រទានដល់ព្រះជ័យសុរិយាឱ្យយកទៅឱ្យអ្នកស្រុកបិតទៀន បង្វិលបក់ផ្សែងចូលក្នុងពិធីមង្គលទាំងពួង មានមង្គលការជាដើម។…»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការសាកសួររបស់ក្រុមការងារយើងខ្ញុំ ទៅកាន់លោក អ៊ំប្រុសម្នាក់ឈ្មោះ ស៊ឹម អេង ជាអាចារ្យមួយរូប គាត់ក៏រៀបរាប់ប្រាប់ពីលក្ខណៈពិសេសរបស់ពិធីបង្វិលពពិលឱ្យយើងបានដឹងដូច្នេះថា៖«ការរៀបចំពិធីបង្វិលពពិលគឺជាប្រពៃណីខ្មែរមួយដ៏ល្អផូរផង់ ដែលដូនតាខ្មែរមិនដែលរំលងឡើយ សម្រាប់ពិធីមង្គលការនីមួយៗ។

តាំងពីបុរាណកាលមក ខ្មែរយើងតែងរៀបចំពិធីមង្គលការយ៉ាងយកចិត្តទុកដាក់បំផុតឱ្យកូនប្រុសស្រីរបស់ខ្លួន ហើយនៅក្នុងពិធីនេះ ក៏មានបង្កប់នូវអត្ថន័យ និង មានលក្ខណៈពិសេសខុសៗប្លែកពីគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអត្ថន័យដ៏ធំក្នុងការប្រារព្ធធ្វើពិធីនេះ គឺដើម្បីរំលឹកគុណទៅដល់ព្រះឥសូរ និងនាងឧមា ដែលជាអាទិទេពនៅក្នុងសាសនាព្រាហ្មណ៍ ដើម្បីផ្តល់សិរីសួស្តីជ័យមង្គលដល់កូនប្រុសស្រីទាំងពីរ ដែលបានសម្រេចចិត្តចាប់ដៃកសាងជីវិតថ្មីរួមគ្នាចាប់ពីថ្ងៃនេះតទៅ ជាពិសេសគឺឱ្យឆាប់មានកូនស្នងត្រកូលរបស់ខ្លួននកុំឱ្យមានឧបសគ្គអ្វីមករារាំងទាំងអស់។

ក្នុងនោះមុននឹងធ្វើពិធីបង្វិលពពិល អ្នកភ្លេងច្រៀងរាំបើកវាំងនន អញ្ជើញកូនប្រុសស្រីចូលរួមមកធ្វើពិធីសំពះផ្កាស្លា គម្រប់៣លើក ទើបចាំផ្តើមបង្វិលពពិល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ៊ំបន្តថា៖ «តាមលទ្ធិព្រហ្មញ្ញសាសនា សន្លឹកពពិលធ្វើឡើងអំពីដែកស្ពាន់ ប្រាក់ ឬមាស មានឆ្លាក់រូបនាងឧមាភគតវតី ដែលជាមហេសីព្រះឥសូរ ព្រះនាងគឺជាអ្នកបង្កើតមនុស្សទាំងអស់នៅក្នុងឋានមនុស្សលោក។ក្នុងនោះដែរពពិលមានបែកចែកជាបីប្រភេទគឺ៖

១) សន្លឹកពពិលមានរូប១ សម្រាប់មនុស្សសាមញ្ញប្រើប្រាស់ក្នុងពេលរៀបមង្គលការកូនប្រុសស្រី គេប្រើចំនួន ៣ សន្លឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) សន្លឹកពពិលមានរូប ២ សម្រាប់បង្វិលថ្វាយជាមង្គលដល់បុត្រាបុត្រីរបស់ព្រះមហាក្សត្រ គេប្រើ ៥ សន្លឹក គឺពពិលមានរូប១ បួនសន្លឹក និងរូប២ មួយសន្លឹក។

៣) សន្លឹកពពិលមានរូប ៣ សម្រាប់ប្រើបង្វិលថ្វាយជាមង្គលពេលអភិសេកព្រះមហាក្សត្រ ក្នុងនោះគេប្រើពពិលចំនួន ៩ សន្លឹក គឺពពិលរូប១ចំនួនប្រាំពីរសន្លឹក រូប២ មួយសន្លឹក និងរូប៣ ចំនួនមួយសន្លឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយទៀតផ្សែងដែលបក់ហុយចូលពីការបង្វិលពពិលនេះគឺជាតំណាងប្រាប់ថា ចាប់ពីថ្ងៃនេះតទៅកូនប្រុសស្រីទាំងពីរត្រូវជួបនឹងការលំបាកជាច្រើនមានទាំងក្តៅ និងត្រជាក់ដូច្នេះត្រូវចេះខាំមាត់សង្កត់ចិត្ត ទទួលឱ្យបាននូវរឿងគ្រប់បែបយ៉ាង»។

អ៊ំប្រុសបន្តថា៖«ទន្ទឹមនឹងនេះពិធីបង្វិលពពិល គឺមានលក្ខណៈពិសេសខុសប្លែកពីគេ ក្នុងចំណោមពិធីនានាទាំងអស់ក្នុងទំនៀមទម្លាប់ខ្មែរ។ ចាស់ៗពីប្រពៃណីបុរាណតមក តែងមានតំណមសំខាន់ពីរយ៉ាងនៅពេលចាប់ផ្តើមរៀបចំធ្វើពិធីនេះឡើងគឺ៖

ទី១៖ ចាស់ទុំ ឬបងប្អូនដែលអាចចូលរួមនៅក្នុងពិធីបង្វិលពពិលនេះបាន គឺមានបុរស និងស្រី្តដែលបានរៀបការតាមប្រពៃណី មានគូស្រករស្របតាមច្បាប់គោរពតាមទំនៀមទម្លាប់ដូនតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២៖ ប្រសិនបើកូនក្រមុំ បានប្រព្រឹត្តខុសនឹងប្រពៃណីមុនពេលរៀបការ ឬជ្រុលជ្រួសរហូតដល់មានផ្ទៃពោះទៅហើយ គឺបុរាណហាមដាច់ខាតមិនឱ្យធ្វើពិធីបង្វិលពពិលនេះទេគឺត្រូវរំលងចោលមួយ ព្រោះមានជំនឿយ៉ាងមុតមាំថានឹងនាំឱ្យអពមង្គលដល់កូនដែលកើតមកនាថ្ងៃខាងមុខ នឹងអន់ប្រាជ្ញាខុសពីក្មេងធម្មតា ហើយមិនគ្រប់ទឹកជាដើម»។

លោកអ៊ំក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ពិធីបង្វិលពពិលនេះ ក៏មានបង្កប់អត្ថន័យតាមបែបវិទ្យាសាស្រ្តផងដែរគឺ មានបំណងឱ្យកូនប្រុសស្រីឆាប់មានកូនចៅស្នងត្រកូល ព្រោះពពិលនេះជាតំណាងឱ្យអង្គជាតិ និងយោនីនាងឧមាក្នុងការផ្តល់កំណើតបង្កើតឱ្យមានកូនចៅបន្តពូជពង្សវង្សត្រកូលរបស់មនុស្ស។ ហេតុដូច្នេះនៅក្នុងពិធី «បង្វិលពពិល» មួយនេះរបស់ដូចតាខ្មែរគឺមិនអាចរំលងបាននោះទេ»។

ចូលរួមយល់ដឹង និងថែរក្សាវប្បធម៌ដូនតាខ្មែររបស់យើងឱ្យបានល្អផូរផង់ និងគង់វង្សទាំងអស់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖Khmerload

Leave a Reply

Your email address will not be published.