សំណាងអីម្ល៉េះទេ! ទិញខោអាវជជុះ ២ គីបចំណាយតែ២៥ដុល្លា ស្រាប់តែឆែកក្នុងហោប៉ៅអាវឃើញសុទ្ធតែ…រំភើបណាស់

មានរឿងភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម ហ្វេស ប៊ុកតែម្ដង ដោយបុរសមានសំណាងល្អម្នាក់ឈ្មោះថា Adam Wan Mohamed ដែលរូបគាត់មានអាយុ ៣០ឆ្នាំ គ្រោងនិងរៀបចំបើកហាង លក់ខោអាវជជុះមួយ រួចគាត់ក៏បានសម្រេចចិត្ដទៅ កន្លែងដែលបោះដុំ ខោអាវជជុះមួយកន្លែងស្ថិតនៅ ប្រទេស ម៉ាឡេសុី ដោយបានទិញ ខោអាវជជុះចំនួន ២គីប ដោយចំណាយអស់ប្រាក់ ២៧ដុល្លារ។

ក្រោយពីគាត់បានដឹកខោអាវ ជជុះដែលគាត់បានទិញមកផ្ទះ គាត់ក៏ពិនិត្យមើលខោអាវណាល្អៗ យកមកទុក។ ស្រាប់តែគាត់ បានកកាយ ប៉ះចំអាវធំមួយ ហើយក៏បានឆែកមើល ឃើញកាបូបលុយមួយ ក្នុងនោះសុទ្ធតែលុយ មានចំនួន២ម៉ឺនរីងហ្គីត (៤,៨៦៣ដុល្លារ)។

លោក Adam ក៏បានបង្ហោះរឿងដែលគាត់ជួបប្រទះនេះ ចូលទៅកាន់ គណនី ហ្វេស ប៊ុករបស់លោក ហើយបានសរសេរថា៖“ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ហើយខ្ញុំនឹងយកលុយទាំងអស់នេះទៅពង្រីកអាជីវកម្មរបស់ខ្ញុំបន្ថែមទៀត។”ស្រាប់តែមានអ្នកលេង ហ្វេស ប៊ុកមួយចំនួនបាន ធ្វើការរិះគន់ Adam ដោយបាន ចូលទៅបញ្ចេញមតិថា៖

”បើលុយនេះមានម្ចាស់ លោកគួរតែយកលុយទាំងនេះប្រគល់ឱ្យម្ចាស់ដើមគេវិញ ហើយបើមិនអាចរកឃើញទេ អីចឹងលោកគួរតែប្រគល់វាឱ្យទៅប៉ូលិស”។ប៉ុន្ដែក៏មាន អ្នកនិយមលេង ហ្វេស ប៊ុក មួយចំនួន ក៏បានចូលរួម អបអរសាទរទៅដល់ លោក Adam Wan Mohamed ហើយក៏បានបញ្ចេញមតិថា៖ “លោក ពិតជាសំណាងខ្លាំងណាស់ ដោយចំណាយលុយទិញខោអាវជជុះ ២គីបអស់តែ ២៧ដុល្លារ តែប៉ុណ្ណោះ ប៉ុន្ដែអាចទទួល បានលុយមកវិញរាប់ពាន់ដុល្លារឯណោះ”៕

ប្រភព៖ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *