សុំសរសើរគាត់! វិស្វករមេកានិកម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន ព្រោះតែគំនិតច្នៃប្រឌិតរបស់គាត់

ប្រទេស​ហ្វ៊ី​លី​ពី​ន៖បើយោងតាមបណ្តាញសង្គមទាក់ទងទៅនឹងបុរសម្នាក់មានឈ្មោះ Winchester Lemen ជា​វិស្វករ​មេកា​និក​ម្នាក់បាន​ធ្វើឱ្យ​មហាជន​កោតសរសើរ​យ៉ាង​ខ្លាំង ដោយសារតែ​គាត់​បាន​មានគំនិត​កែច្នៃ​កាកសំណល់​ប្លា​ស្ទិ​ក​ឱ្យ​ក្លាយទៅជា​របស់​ប្រើប្រាស់​ចាំបាច់នោះ​គឺ​កៅអី តុ រៀន សម្រាប់​សិស្ស ។​​​ក្រោយមក​គាត់​ក៏បាន​បង្កើត​រោងចក្រ​កែច្នៃ​កាកសំណល់​ប្លា​ស្ទិ​កមួយ​មានឈ្មោះ Envirotech Waste Recycling (EWRI) ។​

បើយោងតាមសម្តីរបស់លោកផ្ទាល់បានឲ្យដឹងថាដោយដំបូងឡើយគាត់បានធ្វើតុអំពី​កាកសំណល់​ប្លា​ស្ទិ​កគ្រាន់តែ ឱ្យ​ភ្ញៀវ​ដែល​មកលេង​អង្គុយ​ប៉ុណ្ណោះ ​តែ​ដល់ពេលយូរៗ​ទៅ ក៏មាន​ភ្ញៀវ​ចាប់អារម្មណ៍​ ហើយក៏​សំ​ណូ​ម​ពរ​ឱ្យ​គាត់​ផលិត​តុ ទូ​ទាំងនេះ​ដើម្បី​បំពេញតម្រូវការ​នានា រហូត​ត្រូវបាន​អភិបាលក្រុង សម្រេច​បង្កើត​មូលនិធិ​មួយ​ ដែលមាន​ឈ្មោះថា «Green Fund» ដើម្បី​ជួយ​ទទួល​ទិញ​សម្ភារៈ​ទាំងនេះ ផ្គត់ផ្គង់​ដល់​សិស្សសាលា​រដ្ឋ ។​​ប្រជាពលរដ្ឋបានកោតសរសើពីការច្នៃប្រឌិតរបស់លោកខ្លាំងមែនទែនដែលអាចធ្វើឲ្យប្រទេស​ហ្វ៊ី​លី​ពី​ន​ជា​ប្រជា​ទេស​ជាប់​ចំណាត់ថ្នាក់​លេខ​៣ លើ​ពិភពលោក​ ដែល​បំពុលបរិស្ថាន ​ដោយ​ប្លា​ស្ទិ​ក​ខ្លាំង​បំផុត ។
   

Leave a Reply

Your email address will not be published. Required fields are marked *