ហួសចិត្ត! បុរសម្នាក់ ឡើងលើចុងឈើកម្ពស់ ១៨ ម៉ែត្រ ដើម្បីតែរឿងមួយនេះសោះ

ប្រទេស​អង់គ្លេស៖បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងបុរស​ម្នាក់ត្រូវ​បាន​ប្រទះ​ឃើញ​ទៅ​ពិចនិកលម្ហែ​កាយ​នៅ​លើ​ចុង​ឈើ​កម្ពស់ ១៨ ម៉ែត្រ​ នៅ​ក្នុង​សួន​ច្បារ​មួយ​កន្លែង​។បើយោង​តាម​អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​ឈ្មោះ Dai Barrow បាន​បញ្ជាក់​ថា លោក និង ​មិត្តភក្តិ​របស់​លោក មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​បាន​ឃើញ​មនុស្ស​ម្នាក់​អង្គុយ​លម្ហែកាយ​នៅ​លើ​ចុង​ឈើ​មួយ​ក្នុង​សួន Royal Victoriaយ៉ាងព្រងើយបែបនេះ ហាក់បីដូចជាគ្មានជំពាក់អ្នកណា១រយសោះ ។

ក្រោយ​ឃើញ​បែប​នេះ លោក​ក៏​បាន​ធ្វើ​ការ​ថត​វីដេអូ​ពី​សកម្មភាព​របស់​បុរស​រូប​នោះ រួច​ធ្វើ​ការ​បង្ហោះ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម ដែល​ក្រោយពេលបង្ហោះរួចហើយវីដេអូនេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​ជា​ច្រើនអ្នកខ្លះអស់សំណើចនឹងកាយវិការរបស់លោកជាខ្លាំង ។  
 
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *