មិនគួរឲ្យជឿ! តារា កែងឆេះ កើតនៅខេត្តសុរិន្ត ក្លាយជាសេដ្ឋីហើយ

រហ័សនាម កែងឆេះ មានឈ្មោះជាភាសាអង់គ្លេសថា Tony Jaa ជាតារាសម្តែងថៃ និងហូលីវូដដ៏មានប្រជាប្រិយភាព លោក​បាន​កើតនៅ​ថ្ងៃទី ៥ខែកុម្ភះ ឆ្នាំ១៩៧៦ ក្នុងខេត្តសុរិន្ត នៃប្រទេសថៃ ដោយបានរៀបការជាមួយមិត្តស្រី​របស់លោក​ដែល​មាន​ឈ្មោះថា Piyarat Chotiwattananont កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១២ ដោយមានកូនស្រី ០២នាក់។កាលពីនៅកុមារភាព លោក កែងឆេះ ចូលចិត្តភាពមើលរឿងរបស់លោក ឈិន ឡុង, លី លានជា និងលី ស៊ាវឡុង នៅតាម​ទី​វត្ត​អារាមណាស់

ហើយលោកចាប់ផ្តើមរៀនក្បាច់គុណនៅទីនោះផងដែរ ហើយចាប់ផ្តើមសម្តែងជាតួអង្គជំនួសគេ​តាំងពីអាយុ ១០ឆ្នាំ​ឯណោះ ដោយកាលនោះ លោកបានជួបចាងហ្វាងផលិតកម្ម Panna Rittikrai។លោក កែងឆេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំកាយ នៅមហាវិទ្យាល័យ Maha Sarakham នៃក្នុងខេត្ត​មហាសារ៉ាខាំ ក្រោមការជំរុញពីចាងហ្វាងផលិតកម្ម Panna Rittikrai។

ភាពយន្តដែលធ្វើឱ្យពលរដ្ឋខ្មែរស្គាល់តារារូបនេះភ្លូក​ទឹកភ្លូកដី​កាន់តែខ្លាំងនោះគឺ រឿង កែងឆេះជង្គង់ហោះ (Ong-Bak: Muay Thai Warrior) កាលពីឆ្នាំ២០០៣ ក្នុងផលិតកម្ម សាហាមង្គល។លោកចាប់ផ្តើមប្រឡូកចូលវិស័យភាពហូលីវូដ នៅឆ្នាំ២០១៤ ដោយសម្តែងជាមួយតារាសម្តែង Dolph Lundgren ក្នុងរឿង Skin Trade ថតនៅប្រទេសថៃ និងសហរដ្ឋអាមេរិក ដោយចំណាយអស់ទឹកប្រាក់រហូតដល់ ៩លានដុល្លារអាមេរិកឯណោះ។

ក្រៅតែពីសម្តែងនៅក្នុងហូលីវូដ លោកក៏ជាតារាសម្តែងដ៏លេចធ្លោរក្នុងវិស័យភាពយន្តចិនផងដែរ ព្រោះលោកបានសម្តែង​ភាពយន្តជាមួយតារាសម្តែងចិនជាច្រើនរូបផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *