កាន់តែមានសង្ឃឹមហើយ! ថ្នាំលេបព្យាបាលកូវីដនៅ អាមេរិក កំពុងធ្វើតេស្តដំណាក់កាលចុងក្រោយ!

ក្រុមហ៊ុនឱសថដ៏ធំរបស់អាមេរិក Merck និយាយថា ពេលនេះក្រុមហ៊ុនកំពុងឈានទៅដល់ដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាលសម្រាប់ថ្នាំប្រឆាំងវីរុសដែលត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃសុក្រថា លទ្ធផលដ៏មានប្រយោជន៍នេះគឺទទួលបានពីការសិក្សាសាកល្បងព្យាបាលដំណាក់កាលទី ២ នៃថ្នាំនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនបាននិយាយថា អ្នកចូលរួមដែលមិនមែនជាអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យប្រហែលជា ៣០០ នាក់បានចូលរួមនៅក្នុងការសិក្សាដំណាក់កាលទី ២ ។ រោគសញ្ញាជំងឺកូវីដ ១៩ នៃអ្នកចូលរួមបានចាប់ផ្តើមកើតឡើងក្នុងរយៈពេល ៧ ថ្ងៃនៃការចាប់ផ្តើមការសិក្សាដំណាក់កាលទី ២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន Merck និយាយថា ភាគរយនៃអ្នកដែលក្រោយមកបានស្លាប់ ឬចូលសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីប្រើថ្នាំ Molnupiravir គឺមានចំនួនតិចជាងនៅក្នុងក្រុមដែលទទួលការព្យាបាលដោយប្រើថ្នាំ Placebo ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនផលិតថ្នាំមួយនេះក៏បានបញ្ជាក់ដែរថា ចំនួនឆ្លងវីរុសនៅក្នុងអ្នកចូលរួមជាច្រើនបានធ្លាក់ចុះពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៥ នៃការប្រើថ្នាំ Molnupiravir ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន Merck និយាយថា លទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី ៣ និងជាដំណាក់កាលចុងក្រោយត្រូវបានគេរំពឹងថានឹងកើតមាន ឬច្បាស់ការនៅក្នុងខែកញ្ញា ឬខែតុលា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនោះក្រុមហ៊ុនបានសម្តែងក្តីសង្ឃឹមថា នឹងទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់ជាបន្ទាន់នៃថ្នាំ Molnupiravir ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) មុនដំណាច់ឆ្នាំនេះ ៕ ប្រភព៖ កម្ពុជាថ្មី

Leave a Reply

Your email address will not be published. Required fields are marked *