ពិតជាពូកែមែន! ទិដ្ឋភាពមួយដែលពិតជាមានមោទនភាពណាស់ ក្រុមការងារបានរួមកំលាំងគ្នាធ្វើប្រាសាទអង្គរវត្តពីគ្រាប់សូកូឡា

ប្រាសាទអង្គរវត្តគឺនិមិត្តរូបនៃប្រទេសកម្ពុជានៃប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ក្រោយពេលឃើញនៅទិដ្ឋភាពមួយដែលពិតជាមានមោទនភាពណាស់គឺបុរសមួយក្រុមបានរួមកំលាំងគ្នាធ្វើប្រាសាទអង្គរវត្តពីគ្រាប់សូកូឡាសុទ្ធ ត្បិតតែមិនដូច១០០ភាគរយតែស្នាដៃនេះពិតជាគួរឲ្យសរសើរមែន។

ហើយបើយោងតាមគណនីហ្វេសប៊ុកមួយបានសរសេរដូចខាងក្រោមនេះថា៖“មិនមែនជាក្តីស្រមើស្រមៃឬក៏សុបិន្តទេវាគឺជាការពិតពួកយើងទាំងអស់គ្នាពិតជាមានមោទភាពណាស់ដែលមាន ឱកាសដ៏ប្រពៃក្នុងការធ្វើ ប្រាសាទអង្គរវត្តមួយនេះអំពីគ្រាប់សូកូឡាសុទ្ធតែម្តងព្រោះតែពួកយើងជាកូនខ្មែរមានព្រលឹងជាពូជអ្នកកសាងអង្គរទោះបីជាយើងធើ្វរមិនបានដូចមួយរយភាគរយក៍ដោយតែលទ្ធផលនៃស្នាដៃចេញមកពិតជាអស្ចារ្យមែន។”
    

Leave a Reply

Your email address will not be published. Required fields are marked *