រកឃើញ​​អណ្ដើក​ដ៏ធំ​ ​នៅ​ខាងក្រោម​ប្រាសាទ​កណ្ដាល​ស្រះស្រង់…(មានវីដេអូ)

ខេត្តសៀមរាប ៖បន្ទាប់​ពី​មានការ​ធ្វើ​កំណាយ​បាន​រក​ឃើញ​ចម្លាក់​អណ្ដើក​ធំ​មួយ​នៅ​ខាងក្រោម​ប្រាសាទ​កណ្ដាល​ស្រះស្រង់កាល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០​នេះ ខណៈ​ដែល​ក្រុមការងារ​បុរាណ​វិទូ​នៃ​អាជ្ញាធរ​អប្សរា​កំពុង​ធ្វើ​កំណាយ​នៅ​ការដ្ឋាន​ជួ សជុល​ប្រាសាទ​នៅ​កណ្ដាល​ស្រះស្រង់​នោះ​។

បើ​តាម​លោក ឡុ​ង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្តល់​ព​ត៌​មាន​ថាកាលពី​ព្រលប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០ ក្រុមការងារ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់បាន​ប្រទះ​ឃើញ​ចម្លាក់​ថ្ម​សត្វ​អណ្តើក​ធំ​មួយ​ក្នុង​ពេល​កំណាយ​ស្រាវជ្រាវ​នៅ​ទីនោះ​។

យ៉ាងណាមិញ សូម​ជម្រាប​ថាក្នុង​ពេល​ដំណើរការ​ការដ្ឋាន​ជួ សជុល​ប្រាសាទ​នៅ​កណ្ដាល​ស្រះស្រង់ដែល​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ខាងលើ​នេះ ក្រុមការងារ​បាន​រក​ឃើញ​វត្ថុ​បុរាណ​ជា​ច្រើនជាក់ស្ដែង​នា​ពេល​ថ្មី​ៗ​នេះ គេ​បាន​រក​ឃើញ​វត្ថុ​បុរាណ​ចំនួន​៣​ប្រភេទ រួម​មាន​ជា​អាទិ៍ត្រីសូល៍​ធ្វើ​ពី​លោហៈ​ចំនួន​២ ដែល​មួយ​នៅ​មាន​រូបរាង​ពេញលេញ និង​មួយទៀត​នៅ​សល់​តែ​បំណែក​ចុង​ស្រួច​មួយ​ចំហៀង ព្រមទាំង​បំណែក​ខ្វាត​ពណ៌​សឬ​គ្រី​ស្តា​ល់​ជា​ច្រើន​គ្រាប់និង​បំណែក​ចម្លាក់​ក្បាល​នាគ​ធំ​មួយដែល​មួយ​ផ្នែក​ធំ​កប់​នៅ​ក្នុង​ដី​នៅឡើយ​។
      
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

ប្រភព khbillionaire.com

Leave a Reply

Your email address will not be published. Required fields are marked *