កម្របានឃើញណាស់! រូបភាពប្រាសាទអង្គរវត្តពេលដែលចាប់ផ្ដើមជួសជុលលើកដំបូង

ប្រាសាទអង្គរវត្តឬនគរវត្តមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប នៃខេត្តសៀមរាប ដែលមានចម្ងាយ៧គីឡូម៉ែត្រពីទីរួមខេត្ត។ អង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាមជ្ឈមណ្ឌលសាសនាដ៏ធំបំផុតនៅក្នុងលោក។អង្គរ ដែលមានឈ្មោះដើមថា បរមវិស្ណុលោក ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។

ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានី យសោធរបុរៈជាតំណាងឱ្យភ្នំសុមេរុ។ ប្រាសាទអង្គរវត្តកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។

ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ រហូតដល់សម័យក្រោយមក បានប្រែក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា និងជានិមិត្តរូបនៃប្រទេសកម្ពុជា។

បើទោះជាអង្គរ ជាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះនិងរឹងមាំគង់វង្សជាងគេបើធៀបនឹងប្រាង្គប្រាសាទផ្សេងៗក៏ដោយ ក៏ប្រាសាទនេះ ត្រូវបានជួសជុលថែទាំជាច្រើនលើកច្រើនសារពិសេសនៅសម័យលង្វែកសម័យអាណានិគមបារាំងនិងសម័យបច្ចុប្បន្ន។ក្នុងអត្ថបទនេះយើងនឹងបង្ហាញពីសកម្មភាពការជួសជុលប្រាសាទអង្គរវត្ត និង ប្រាសាទដទៃនៅអង្គរធំនាសម័យអាណានិគមបារាំងអំឡុងទសវត្សឆ្នាំ១៩១០ ដោយប្រជាជនខ្មែរ ជាមួយក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រជនជាតិបារាំង។
        

Leave a Reply

Your email address will not be published. Required fields are marked *