អស្ចារ្យណាស់! គំនូរទឹបមាស មានអាយុកាលជាង១០០ឆ្នាំ បានបន្សល់ទុកនៅវត្តចាស់បុរាណមួយកន្លែង

គំនូរទឹបមាស មានអាយុកាលជាង១០០ឆ្នាំ ត្រូវបានគេរកឃើញថា មានបន្សល់ទុកនៅក្នុងវត្តអារាមមួយកន្លែង មានឈ្មោះថា « វត្តអម្ពវនារាម ហៅវត្តស្វាយសាច់ភ្នំ » ដែលស្ថិតក្នុងភូមិស្វាយសាច់ភ្នំ ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាវត្តបុរាណកសាងក្នុងព. ស ២៤៤៨ ត្រូវនឹងគ.ស ១៩០៥។

ដោយគណនីហ្វេសប៊ុកឈ្មោះ រាជបុត្រ ស្វា.ស បានបង្ហាញអារម្មណ៍រំភើប និងបានសរសេររៀបរាប់ថា៖ « កម្របានឃើញណាស់ សិល្បៈគំនូរ ដែលយកមាសសុទ្ធមករំលាយធ្វើជាទឹកថ្នាំដើម្បីគូរ វត្តអម្ពវនារាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម »។

គួរឱ្យដឹងផងដែរថា គំនូរឆ្នាំ១៩១០ វត្តអម្ពវនារាម នេះពីមុនគឺទ្រុឌទ្រោមខ្លាំង ប៉ុន្តែក៏មានការអភិរក្សតាមបច្ចេកទេស ដោយក្រសួងវប្បធម៌ មានអ្នកំនាញខាងបុរាណវិទ្យា ស្ថាបត្យកម្ម សូនរូប ជួសជុលឲ្យមានភាពភ្លឺថ្លាឡើងវិញ៕

ប្រភព៖ រាជបុត្រ ស្វា.ស

Leave a Reply

Your email address will not be published. Required fields are marked *