គាំទ្របងប្អូន! ​បើយកស្រទបចេក ខ្ចប់បន្លែជំនួសប្រអប់ស្នោ

ជាការពិតណាស់ ​សព្វថ្ងៃនេះយើងប្រាកដជាបានដឹងហើយថា ​បញ្ហាបរិស្ថាន ​ជាកត្តាមួយធ្វើឱ្យផែនដីកាន់តែមានការខូចខាត ជាពិសេសគឺសម្រាមដែលមិនងាយរលូយដូចជាថង់ប្លាស្ទិច និងប្រអប់ជ័រជាដើម។

ដោយសារតែយល់ឃើញពីផលប៉ះពាល់នៃថង់ប្លាស្ទិចនេះហើយ បានជាពេលបច្ចុប្បន្ន គ្រប់គ្នានាំគ្នាកាត់បន្ថយថង់ផ្លាស្ទិច ​ដោយការប្រើថង់យូរដៃក្រណាត់ និងថង់ក្រដាសធម្មជាតិជំនួសវិញ។

នៅក្នុងនោះដែរ ​គណនីហ្វេសប៊ុកមួយឈ្មោះ ​Rich Chamrouen បានចែករំលែករូបភាពប៉ុន្មានសន្លឹក ​នោះគឺការកែច្នៃស្រទបចេកខ្ចប់បន្លែធម្មជាតិ ​ដើម្បីការពារបរិស្ថាន ជំនួសឱ្យការប្រើប្រអប់ស្នោរ។

ដោយតាមការរៀបរាប់របស់ម្ចាស់គណនីបានឱ្យដឹងផងដែរថា គំនិត​យកស្រទបចេកជំនួសប្រអប់ស្នោរ វេចខ្ចប់បន្លែធម្មជាតិ មួយនេះមិនត្រឹមតែកាត់បន្ថយជាតិពុលបរិស្ថាននោះទេ ​តែវាថែមទាំងមានគុណប្រយោជន៍អាចជួយរក្សាសំណើម ឱ្យបន្លែនៅស្រស់បានយូរទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *