ប្រលោមលោក «សែងសុរិយា» ចំណងដៃថ្មីពីកវីនិពន្ធទន្សាយ អ្នកគ្រូម៉ៅ សំណាង!

ភ្នំពេញ៖ សែងសុរិយា ចំណងជើងរឿងថ្មីដែលនឹងត្រូវចេញផ្សាយឆាប់ៗនេះ របស់កវីនិពន្ធអ្នកគ្រូ ម៉ៅ សំណាង ដែលមានឈ្មោះហៅក្រៅថា «ទន្សាយ»។ ស្នាដៃថ្មី ត្រូវបានអ្នកគ្រូបញ្ជាក់ថា ទើបតែបានសរសេរបញ្ចប់ប្រមាណជាងពីរសប្ដាហ៍មុននេះតែប៉ុណ្ណោះ តែទាំងរូបភាព និងចំណងជើងពិតជាគួរឱ្យទាក់ទាញ មែនទែន ។

សម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តអានសៀវភៅប្រលោមលោក ប្រាកដណាស់សុទ្ធតែស្គាល់អ្នកនិពន្ធទន្សាយ តាមរយៈប្រលោមលោកជាច្រើនដូចជា ទេវរូបខ្មៅ រលកបោកខ្សាច់ ចម្រៀងស្នេហ៍អតីតកាល វាលអាល័យស្នេហ៍ និងប្រលោមលោកជាច្រើនរយក្បាលទៀត​សុទ្ធតែដក់ក្នុងបេះដូងអ្នកអានជាច្រើននាក់ ទោះបីប៉ុន្មានឆ្នាំមុន អ្នកគ្រូបានផ្អាកក្នុងការចេញផ្សាយសៀវភៅប្រលោមលោកក៏ដោយ។

គួរបញ្ជាក់ផងដែរថា ក្រោយចេញផ្សាយសៀវភៅរឿង ប្រលោមចិត្ត របស់អ្នកគ្រូម៉ៅ សំណាង ទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តជាច្រើន អ្នកគ្រូបានប្រកាសចេញផ្សាយប្រលោមលោកថ្មីរឿង «សែងសុរិយា» នេះសម្រាប់ឆ្នាំ និងគ្រោងចេញផ្សាយមួយក្បាល​ទៀតក្រោមចំណងជើងថា «ទន្សាយជានរណា?»

Leave a Reply

Your email address will not be published. Required fields are marked *