ដួងវិញ្ញា ណអ្នកដំណើរស្លា ប់ដោយធ្លា ក់ពីលើស្ពាន២៩នាក់ លងបុរសទេសចរម្នាក់បះសក់!

ប្រទេសថៃ ៖ អបិ យជំ នឿនៅតែមាន ទីកន្លែងណាក៏ធ្លាប់មានមនុ ស្សស្លា ប់ដែរ តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ប៉ុន្ដែនៅមិនទាន់មានការអះអាងច្បា ស់លា ស់តាមបែប វិទ្យាសា ស្ដ្រណាមួយនោះទេ ថាតើនៅក្នុងពិភពលោក ពិតជាមានវិញ្ញា ណខ្មោ ចពិតមែន?

តើអស់លោកអ្នកគិតថា លើលោកនេះពិតជាមានវិញ្ញា ណខ្មោ ច អសូរកា យមែនដែរឬទេ?​ មានរឿងមួយទើបតែកើតឡើងកាលពីថ្មីៗនេះ តាមរយៈអាខោន ហ្រ្វេសបុកជនជាតិថៃ បានបង្ហោះ ពីទិដ្ឋភាពស្ពានចាស់ មួយកន្លែងដែលគាត់បានថត ហើយក៏បានបង្រួមទាញមើល ឃើញមានក្មេ ងប្រុសម្នាក់ ឈរនៅខាងក្រោមស្ពាន រួចភ្នែករបស់គេបានសម្លឹងមើលមក អ្នកថតរូបថែមទៀតផង ពិតជាព្រឺ ក្បា លណាស់។

នៅលើរូបភាពដែលបុរសបានបង្ហោះនោះបានសរសេរថា “ តោះទៅដើរលេង! ក្រោយពីបានធ្វើដំណើរ អស់រយៈពេលជាច្រើនម៉ោង ឈប់រថយន្តបន្តិច.. ថតរូបទុកក្បែរស្ពាន កុំប្រាប់ណាស់ថាវាជាខ្មោ ច… កណ្ដាលថ្ងៃចែស” ក្រោយពីម្ចាស់រូបថត បង្ហោះមិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានការ ចែករំលែកតៗគ្នា ហើយក៏បានបញ្ចេញមតិថា មានមនុស្សដែលបានស្លា ប់ក្បែរនោះ វាអាចជាវិញ្ញា ណរបស់ពួកគេដែលនៅវិលវល់ក្នុងឋានមនុស្សលោក ឯមតិខ្លះវិញទៀត បានសរសេរថា វាពិតណាស់ជាមនុស្ស មិនមែនខ្មោ ចនោះទេ។

ម្ចាស់រូបគាត់ក៏បានសរសេរក្នុងកន្លែងមតិបន្ថែមទៀតថា “ ខ្លួនគាត់បានធ្វើដំណើរទៅខេត្តជេចបួន លុះដល់ពាក់កណ្តាលផ្លូវ ក៏បានឈប់រថយន្តសម្រាក នៅក្បែរចិញ្ចើមផ្លូវ។ ពេលនោះ គាត់និងកូនរបស់គាត់ បាននាំគ្នាថតរូបលេង ព្រោះឃើញទេសភាពស្រស់ស្អាត តែខ្លួនគាត់មិនបានដឹងថា នៅកន្លែងស្ពាននោះ ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ និងមានមនុស្សស្លា ប់យ៉ាងច្រើន នៅទីនោះឡើយ ” ក្រោមមកគាត់ក៏បើកឡានត្រលប់មក ស្រុកកំណើតរបស់គាត់វិញលុះពេលមកដល់គាត់ក៏បានដាក់រូបថតចូលទៅក្នុង កុំព្យូទ័រ ហើយពង្រីកទើបដឹងថាមានមនុស្សឈរក្រោមស្ពានតែម្ដង។

“ បើតាមការឲ្យដឹង ប្រវត្តិស្ពាននោះ គឺមានកំពស់ខ្ពស់ជាងគេ នៅក្នុងប្រទេសថៃ ហើយមានជំរៅជាង៥០ម៉ែត្រ កសាងឡើងនៅក្នុងឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៥ និងមានប្រវែង១៥០ម៉ែត្រ ហើយក៏មានប្រវត្តិគ្រោ ះថ្នា ក់ ច្រើនជាងគេបំផុត ហើយពេលថ្មីៗបំផុតនេះ គឺរថយន្តដឹកអ្នកដំណើរ បានធ្លា ក់ពីលើស្ពាននោះ បណ្តាលឲ្យមនុស្សស្លា ប់២៩នាក់ “ លុះស្អែកឡើងគាត់ក៏បានធ្វើចង្ហាន់ ទៅវត្ដជាមួយក្រុមគ្រួសាររបស់គាត់ដើម្បីឧ ទ្ទិ សកុសល ដល់ដួងវិញ្ញា នអ្នកស្លា ប់ទាំងអស់ដែលបានបង្ហាញខ្លួន អោយទៅកាន់សុ.គតភ ព៕

Leave a Reply

Your email address will not be published. Required fields are marked *