សត្វកវែងតឿបំផុតលើផែនដីកំពុងត្រូវបានគេចាប់អារម្មណ៍ និងអាណិតអាសូរ!

អ៊ូកង់ដា៖ ក្រុមអ្នកវិទ្យាសាស្ដ្រផ្នែកអភិរក្ស បានប្រទះឃើញសត្វកវែងតឿដ៏កម្រចំនួនពីរក្បាល កំពុងរស់នៅប្រទេសអ៊ូកង់ដា នៃទ្វីបអាហ្រ្វិកខាងកើត ដែលពួកវាមានកម្ពស់ប្រហែលត្រឹមពាក់កណ្ដាលនៃសត្វកវែងទូទៅប៉ុណ្ណោះ។

សត្វកវែងពេញវ័យទាំងពីរក្បាលនេះ ជាប្រភេទពីរផ្សេងគ្នា ដែលរួមមានប្រភេទ Nubian មួយក្បាល កម្ពស់ ២.៨ម៉ែត្រ និងប្រភេទ Angolan មួយក្បាលទៀត អាចឈរបានកម្ពស់តែ ២.៥ម៉ែត្រប៉ុណ្ណោះ ខណៈជាទូទៅសត្វកវែងមានកម្ពស់ជាមធ្យមប្រហែល ៥.៤ម៉ែត្រ។ ហើយតាមធម្មតា សត្វដែលមានកម្ពស់ទាបគឺកើតឡើងដោយសារការបង្កាត់ពូជ ប៉ុន្ដែពួកវាទាំងពីរក្បាលនេះ ត្រូវគេចាត់ទុកថាជាករណីកម្រ ក្នុងចំណោមសត្វរស់នៅក្នុងព្រៃ។

គួរឲ្យដឹងថា សត្វកវែងទាំងពីរក្បាលនេះ មានឈ្មោះហៅក្រៅថា Gimil និង Nigel។ ក្នុងនោះ Gimil ត្រូវបានគេប្រទះឃើញលើកដំបូងនៅក្នុងឆ្នាំ ២០១៥ ហើយពេលនោះដែរ ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថា ទំហំអវៈយវៈរបស់សត្វកវែងឈ្មោលមួយក្បាលនេះ ហាក់ដូចជាមិនប្រក្រតីឡើយ។

លុះប៉ុន្មានឆ្នាំក្រោមមក ក្រុមអ្នកស្រាវជ្រាវដដែលនេះ បានវិលត្រលប់មកវិញម្ដងទៀត ដើម្បីថតរូប និងដើម្បីវាស់នៅពេលវាធំឡើយ ហើយវាត្រូវបានគេឃើញចុងក្រោយកំឡុងខែកក្កដា ឆ្នាំ២០២០។យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានប្រៀបធៀបរូបភាព និងវាស់សត្វកវែងទាំងពីរក្បាលនេះ ទៅនឹងសត្វកវែងពេញវ័យដទៃទៀត ដែលមានអាយុប្រហាក់ប្រហែលគ្នា ទើបសន្និដ្ឋានបានថា ពួកវាពិតជាតឿប្រាកដមែន។
ចុចដើម្បីមើលវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *