ស្នាដៃកូនខ្មែរពិតៗ ពេលនេះភ្ញៀវអន្តរជាតិកំពុងស្ងើចសរសើរ-ជួយស៊ែរឲ្យកូនខ្មែរយើងម្នាក់មួយផង…(មានវីដេអូ)

ខេត្តពោធិ៍៖ លោក យិន ចិន ចំណាយប្រាក់១ម៉ឺន២ពាន់ដុល្លារ ផលិតយន្តហោះដោយដៃ ដើម្បីដាក់តាំងក្នុងបរិវេណរីស៊តរបស់ខ្លួន សម្រាប់ជាស្ពានទាញភ្ញៀវទេសចរឲ្យទៅកម្សាន្តច្រើន។ យន្តហោះនេះ ជាការផលិតលើកទីមួយរបស់លោក ហើយក៏មានការគាំទ្រ និងចាប់អារម្មណ៍ពីភ្ញៀវទេសចរទៅកម្សាន្តជាង១០០នាក់ក្នុងមួយថ្ងៃ។

លោក យិន ចិន ជាកូនខ្មែរពិតៗ ដែលជាម្ចាស់កន្លែងកម្សាន្តថ្មីមួយកន្លែងឈ្មោះថា «តាលោសែនជ័យរីស៊ត» ស្ថិតនៅខេត្តពោធិ៍សាត់ ហើយលោកក៏ជានិស្សិតម្នាក់រៀនផ្នែកបច្ចេកវិទ្យា។ រយៈពេលជិត២ខែហើយដែលទីតាំងកម្សាន្តរបស់លោក បើកដំណើរការ និងមានភ្ញៀវទេសចរមកកម្សាន្តច្រើនកុះករ។ យន្តហោះពណ៌ក្រហម ដាក់បញ្ឈរចោល ក្នុងបរិវេណរីស៊តរបស់លោក យិន ចិន មានកម្ពស់៤ម៉ែត្រ បណ្ដោយ២០ម៉ែត្រ និងទទឹង៣ម៉ែត្រ។ លោក យិន ចិន ចេះធ្វើយន្តហោះតាមយូធូប ដោយចំណាយពេលធ្វើ អស់ជាង១ខែ ។

លោក យិន ចិន បានលើកឡើងយ៉ាងដូច្នេះថា៖«តាមពិតទៅខ្ញុំគិតអញ្ចេះ! ធ្វើយន្តហោះហ្នឹងខ្ញុំគិតថា អ្នកណាក៏គេចេះធ្វើដែរ គ្រាន់តែធ្វើឈរចោលអត់ហោះចឹងហ៎ គ្រាន់តែគេអត់ចង់ធ្វើ។ តែខ្ញុំធ្វើនឹងដោយសារ ខ្ញុំគិតថាស្រុកខ្មែរមិនទាន់មានទេយន្តហោះ(ធ្វើដោយខ្លួនឯង) ហើយមួយទៀតបើទឹកដីពោធិ៍សាត់ដឹងតែអត់ម៉ង យន្តហោះពិតប្រាកដដឹងតែមិនមាន។

អ៊ីចឹងខ្ញុំចង់ធ្វើមួយឲ្យមានជារាងយន្តហោះឲ្យគេស្គាល់»។លោក យិន ចិន ចំណាយប្រាក់ និងពេលវេលាក្នុងការធ្វើយន្តហោះមួយគ្រឿងនេះ ដើម្បីចង់ទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តកន្លែងរបស់ខ្លួន។ ក្រៅពីយន្តហោះ រីស៊តរបស់លោក ចិន ក៏មានសួនផ្កា និងអាងហែលទឹក សម្រាប់ភ្ញៀវទេសចរផងដែរ។ លោក មិនអាចបញ្ជាក់ពីចំណូលសរុបដែលលោកទទួលបាននោះឡើយ ដោយគ្រាន់តែបញ្ជាក់ថា៖«ភ្ញៀវទេសចរ ត្រូវទិញសំបុត្រចូល ម្នាក់១ដុល្លារ»។

លោក យិន ចិន មានក្ដីស្រម៉ៃចង់ជិះយន្តហោះតាំងពីក្មេង។ ហើយលោកក៏ចង់ឲ្យអ្នកផ្សេង ពិសេសមនុស្សចាស់ ដែលគ្មានឱកាសទៅក្រៅប្រទេស បានជិះយន្តហោះផងនោះ ទើបសម្រេចបង្កើតយន្តហើយសិប្បនិម្មិតមួយនេះឡើង សម្រាប់ឱ្យពួកគេបានចុះទស្សនា និងអង្គុយលេង។
   
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

ប្រភព khbillionaire.com

Leave a Reply

Your email address will not be published. Required fields are marked *