សាលារាជធានីភ្នំពេញ សម្រេចឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន!

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ សម្រេចឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន នេះបើយោងតាមសេចក្តីជូនដំណឹងដែល ទទួលបាននៅរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ករណីដូចបងប្អូនបានឃើញនឹងភ្នែកថា ព្រឹត្តិការណ៍២០កុម្ភៈ មានរយៈពេលយូរជាងមុន លក្ខណៈឆ្លងនៃវីរុសក៏សាហាវ និងធ្ងន់ធ្ងរជាងមុន និងឆ្លងយ៉ាងច្រើនគួរឱ្យបារម្ភបំផុតដែលមួយថ្ងៃអាចឆ្លងដល់ចំនួនច្រើនដូចថ្ងៃនេះ។ មិនទាន់មានថ្ងៃណាដែលគ្មានករណីឆ្លងនោះទេ ដូចនេះហើយសូមឱ្យបងប្អូន

ចេះប្រុងប្រយ័ត្ន ការពារខ្លួន ការពារគ្រួសារ កុំឱ្យខ្លួនក្លាយជាជនរងគ្រោះដោយសារវីរុសនេះឱ្យសោះ ហើយអាចនាំគ្នាស្មគ្រ័ចិត្តទៅចាក់វ៉ាក់ស៊ាំងកូវីដ១៩ឱ្យបានគ្រប់ៗគ្នាដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង៕

Leave a Reply

Your email address will not be published. Required fields are marked *