គំរូល្អ! តារាសម្ដែងទី១ កញ្ញា នី មុន្នីនាថ ប្រកាសថា «ចូលឆ្នាំនៅផ្ទះ» ដើម្បីទប់ស្កាត់កូវីដ-១៩!

តារាសម្តែងល្បីឈ្មោះមួយរូបរបស់កម្ពុជា ជាប់ងារថា «តារាទឹកភ្នែក» នី មុន្នីនាថ បានប្រកាស ក៏ដូចជាបង្ហាញជំហរក្នុងការចូលរួមអនុវត្តន៍វិធានការ «ចូលឆ្នាំនៅផ្ទះ» ឬភាសាអង់គ្លេសថា «New Year at Home» និងអំពាវនាវឲ្យបងប្អូនខ្មែរចូលរួមអនុវត្តន៍ផងដែរ ដើម្បីការពារការឆ្លងជំងឺដ៏កាចសាហាវកូវីដ-១៩ និងចូលរួមទប់ស្កាត់ជាមួយរដ្ឋាភិបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្តែង នី មុន្នីនាថ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហោះរូបភាពពីរសន្លឹកភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «ខ្ញុំសូមគោរពនូវគោលការណ៍ របស់ រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល (ចូលឆ្នាំនៅផ្ទះ) ខ្ញុំសូមឲ្យបងប្អូនប្រយ័ត្នប្រយែងថែរក្សាសុខភាព សូមផ្អាកការជួបជុំចូលឆ្នាំ សូមនៅផ្ទះដើម្បីគ្រួសារដេីម្បី សុភាពដើម្បីប្រទេសកម្ពុជាខ្ញុំ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាររបស់តារាសម្តែង នី មុន្នីនាថ សបញ្ជាក់ឲ្យឃើញថា ក្រៅពីចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលហើយនោះ គឺនាងថែមទាំងបានចូលរួមផ្សព្វផ្សាយ ក៏ដូចជាអំពាវនាវដល់បងប្អូនប្រជាជនខ្មែរផងដែរ ក្នុងការចូលរួមគោរពតាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងតែវាយប្រហារប្រទេសកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា ថ្មីៗនេះគេសង្កេតឃើញថាសិល្បករ-សិល្បការិនី នៅក្នុងមជ្ឈដ្ឋានសិល្បៈ គឺបាននាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ផងដែរ ក្នុងនោះមានដូចជា តារាចម្រៀងស្រីលំដាប់ប្រទេស អ្នកនាងឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ, តារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត, កញ្ញា នី មុន្នីនាថ, កញ្ញា រតនៈ ពិសី, តារាចម្រៀង សាន ផានិត និងតារាជាច្រើនទៀតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា គ្រប់សិល្បៈទាំងអស់ ត្បិតបានទទួលវ៉ាក់សាំងហើយក្តី តែពួកគេនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *