សូមសរសើរ! ប៉ូលីស ជួយសង្គ្រោះជីវិតសត្វ “កំប្រុកស” ដែលរងរបួសដោយការឆក់ខ្សែភ្លើង តាមរយៈ… (មានវីដេអូ)

ប៉ូលីសថៃបានប្រើមែកឈើ ធ្វើ CPR ជួយសង្គ្រោះអាយុជីវិតរបស់សត្វ “កំប្រុកស” បន្ទាប់ពីវាត្រូវបានអគ្គីសនីឆក់ បណ្តាលឲ្យធ្លាក់មកចំពីមុខទីស្នាក់ការប៉ូលីស ។

តាមរយៈហ្វេសប៊ុក នាខេត្ត Udon Thani បានបង្ហោះវីដេអូឃ្លីប និងសារមួយដែលបញ្ជាក់ពីការ ធ្វើ CPR (ធ្វើចលនាបេះដូង) ឲ្យសត្វកំប្រុក ដែលត្រូវអគ្គីសនីឆក់ធ្លាក់ចុះមកលើដី ។ ក្រោយមកលោកវរសេនីយ៍ទោ មានឈ្មោះថា Bao ផ្នែកស៊ើបអង្កេត របស់ស្ថានីយ៍ប៉ូលីស Kumphawapi បានជួយសង្គ្រោះជីវិតរបស់សត្វកំប្រុកដែលរងរបួស ដោយការជួយធ្វើ CPR រហូតបានរស់ឡើងវិញ បន្ទាប់មកវាក៏ត្រូវបានប្រលែងចូលទៅក្នុងធម្មជាតិវិញបាត់ទៅ ។

ក្រោយមក លោកប៉ូលីសដែលបានជួយសង្គ្រោះជីវិតសត្វកំប្រុកស បានដើរទៅមើលចំណុចខ្សែភ្លើងដែលកំប្រុកបានធ្លាក់ចុះមក ក៏បានរកឃើញថា នៅចំណុចនោះគឺជាចំណុចដែលសត្វកំប្រុកតែងតែចូលទៅរកចំណី វាពោពេញទៅដោយខ្សែភ្លើង និងខ្សែទូស័ព្ទ ក្នុងនោះក៏មានខ្សែភ្លើងខ្លះត្រូវបានដាច់រលាត់សំបកការពារ ទើបបណ្តាលឲ្យមានការឆក់ដូច្នេះ ។

ទន្ទឹមនឹងនោះ លោកក៏បានបន្ថែមទៀតថា ជារៀងរាល់ព្រឹក លោកតែងតែឃើញសត្វកំប្រុក ជាច្រើនក្បាលចូលចិត្តទៅស៊ីផ្លែចេក នៅត្រង់ចំណុចកើតហេតុនោះណាស់ ។ តែចៃដន្យ ថ្ងៃនេះក៏មានករណីខាងលើកើតឡើង លុះលោកឃើញដូច្នេះ លោកក៏សាកល្បងជួយសង្គ្រោះជីវិតសត្វកំប្រុកតាមរយៈការធ្វើ CPR តែម្តង ស្រាប់តែវាបានផលលើសពីការរំពឹងទុកមែន ៕

Leave a Reply

Your email address will not be published. Required fields are marked *