អីយ៉ាម្យ៉ាងដែរ! ដំរីម៉ាស្សា ដោយប្រើជើង និងប្រមោយរបស់វា ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង…(មានវីដេអូ)

ដំរីត្រូវបានគេចាត់ទុកថាជាសត្វដែលមានភាពវៃឆ្លាតបំផុតនៅលើផែនដី ប៉ុន្តែវាក៏ជាសត្វពូកែមួម៉ៅផងដែរ។ នៅពេលវាមួម៉ៅ វានឹងបំផ្លាញអ្វីៗទាំងអស់ ដែលនៅជុំវិញខ្លួនរបស់វា។ វីដេអូមួយនៅលើបណ្តាញសង្គម (វីដេអូដំរីដំរី) កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ដែលក្នុងនោះ គេបានឃើញដំរីមួយក្បាលកំពុងតែម៉ាស្សាលើរាងកាយរបស់ស្ត្រីម្នាក់។

ឃើញវីដេអូនេះច្បាស់ជាធ្វើឱ្យអ្នកសើច និងឆ្ងល់ថា តើនារីម្នាក់នេះម្ដេចក៏ហ៊ានប្រថុយនឹងវិធីម៉ាស្សាដោយសត្វដំរីយ៉ាងដូច្នេះ?

វីដេអូនៃការម៉ាស្សាដោយសត្វដំរីលើស្ត្រីម្នាក់ (វីដេអូដំរីវីរ៉ាល់) ត្រូវបានរីករាលដាលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ អ្នកប្រើប្រាស់ Twitter ម្នាក់ឈ្មោះ អាម៉ារ បានចែករំលែកវីដេអូនោះនៅក្នុងគណនីរបស់គាត់។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនចូលចិត្តវីដេអូនេះ។

នៅក្នុងវីដេអូនេះដែរ អ្នកអាចឃើញយ៉ាងច្បាស់ថាមានស្ត្រីម្នាក់កំពុងដេកលង់លក់ស្រួលនៅលើគ្រែ ហើយដំរីមួយក្បាលកំពុងតែឈរក្បែរនាង និងធ្វើការម៉ាស្សាឲ្យនាង (ម៉ាស្សាដំរី) ។

នៅដើមដំបូងនៃវីដេអូគឺ សត្វដំរី ត្រូវបានគេមើលឃើញថា បានធ្វើសរសៃលើខ្នងរបស់ស្ត្រីម្នាក់ដោយប្រើប្រមោយរបស់វា។ អ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលបានឃើញវីដេអូនេះ ដែលដំរីចេះម៉ាស្សាដូចមនុស្សដែរ ប៉ុន្តែវាគ្មានដៃដូចមនុស្សទេ វាមានតែប្រមោយ។ វាសង្កត់លើរាងកាយរបស់ស្ត្រីនោះពីជើងដល់ក្បាល។ បន្ទាប់ពីនោះដំរីចាប់ផ្តើមម៉ាស្សារាងកាយរបស់ស្ត្រីដោយជើងរបស់វាម្ដង។

វីដេអូនេះត្រូវបានគេមើលច្រើនដងរហូតមកដល់ពេលនេះ។ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលនៅពេលបានឃើញវីដេអូដំរីនេះ (វីដេអូដំរីវីរ៉ាល់) ។ វីដេអូនេះក៏ទទួលបានការចូលចិត្តជាង ៥២៥ ដងដែរ ជាមួយគ្នានេះក៏មានអ្នកប្រើប្រាស់ជាច្រើនបញ្ចេញមតិលើវីដេអូនេះគួរសមដែរ៕


ប្រភពពី៖ zeenews.india

Leave a Reply

Your email address will not be published. Required fields are marked *