ហួសចិត្ត! នាំកូនទៅធ្វើការពិសោធន៍វិទ្យាសាស្ត្រ ចុងក្រោយជាប់របស់ប៉ូលិស…(មានវីដេអូ)

ចិន៖ វាជារឿងមួយដែលមនុស្សទូទៅច្បាស់ជាដឹងថា រាល់ការពិសោធន៍វិទ្យាសាស្ត្រនីមួយៗ សុវត្ថិភាពគឺជាកត្តចម្បងដែលត្រូវយកចិត្តទុកដាក់? ព្រោះប្រសិនបើយើងធ្វើអ្វីមួយដោយការ​ធ្វេសប្រហែសតែបន្តិច ការពិសោធន៍ដែលគួរតែទទួលបានចំណេះដឹង ក៏អាចនឹងនាំមកនូវគ្រោះមហន្តរាយក៏ថាបាន ។

កន្លងមក ខាងទីភ្នាក់ងារសារព័ត៌មានចិន ទើបនឹងចេញរបាយការណ៍ថា មានអគ្គិភ័យឆាបឆេះនៅវាលស្មៅ ដែលជាតំបន់ទេសចរណ៍នៃរមណីយដ្ឋានអន្តរជាតិសៀងហៃ ។

ហេតុការណ៍នេះបានកើតឡើង ដោយសារតែឪពុកម្នាក់ គ្រាន់តែព្យាយាមបង្រៀនកូនរបស់គាត់ ថាកញ្ចក់កែវពង្រីកអាចបញ្ចាំងពន្លឺព្រះអាទិត្យ ឱ្យក្លាយទៅជាអណ្តាតភ្លើងបាន តែប៉ុណ្ណោះ ។

រឿងរ៉ាវខាងលើបានកើតឡើងនៅពេលដែលលោកលីវ បាននាំកូនប្រុសអាយុ ១០ ឆ្នាំរបស់គាត់ទៅវាលស្មៅ ដើម្បីធ្វើការពិសោធន៍បង្កាត់ភ្លើងដោយប្រើកែវពង្រីក ។ ក្រោយការពិសោធន៍បានបន្តិច ស្រាប់តែអគ្គិភ័យបានឆាបឆេះយ៉ាង ឆាប់រហ័ស រហូតមិនអាចគ្រប់គ្រងបាន ។

ក្រោយមកលោក Liu ក៏សម្រេចចិត្តរាយការណ៍ទៅកាន់ក្រុមពន្លត់អគ្គិភ័យ អំពីឧប្បត្តិហេតុខាងលើ រីឯលោកនិងកូនប្រុសក៏បានរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

លុះទំរាំអាជ្ញាធរធ្វើតំណើតមកដល់កន្លែងកើតហេតុ ក៏ឃើញថា វាស្មៅជាង ២.០០០ ម៉ែត្រការ៉េ ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានស់ បន្សល់ទុកតែស្នាមចំហេះយ៉ាងខ្មៅពេញមួយវាលតែប៉ុណ្ណោះ ។

តែសំណាងល្អដែរ សម្រាប់អាជ្ញាធរនៅក្នុងតំបន់ក្បែរនោះ ព្រោះតែពួកគេមានភស្តុតាងពីកាម៉េរាសុវត្ថិភាព ទើបប៉ូលិសអាចតាមរកលោក Liu បាននៅទីបំផុត ។

ចុងក្រោយ លោក Liu ត្រូវបានចាប់ខ្លួន ហើយលោកក៏ផ្តល់សក្ខីកម្មថា លោកមិននឹកស្មានថាការធ្វើពិសោធន៍របស់ខ្លួន នឹងបង្កជាអគ្គិភ័យដ៏ធំបែបនេះទេ លោកមិនមានបំណងចង់ឲ្យមានរឿងរ៉ាវបែបនេះកើតឡើងទេ ។ ហើយ​រឿង​រ៉ាវគ្រប់យ៉ាងត្រូវបានបញ្ចប់ ដោយការពិន័យរបស់ប៉ូលិស និងត្រូវទូទាត់សំណងដល់រមណីយដ្ឋាន សម្រាប់ការខូចខាតបន្ថែមផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ShanghaiDaily

Leave a Reply

Your email address will not be published. Required fields are marked *