អ្នកបើកបរដឹកជញ្ជូនម្នាក់ បានចាប់កូនក្មេង ដែលធ្លាក់ពីជាន់ទី ១២ ជាប់…(មានវីដេអូ)

អ្នកបើកឡានដឹកទំនិញម្នាក់នៅប្រទេសវៀតណាម ត្រូវបានគេកោតសរសើរចំពោះលោកថាជាវីរបុរសម្នាក់ ដែលបានធ្វើសកម្មភាពជួយសង្គ្រោះកូនតូច ដោយនាងបានលោតពីយ៉រជាន់ទី ១២ នៃអាគាររបស់នាង។ លោក Nguyen Ngoc Manh អាយុ 31 ឆ្នាំ បានអង្គុយនៅក្នុងរថយន្តរបស់គាត់ ដែលកំពុងរង់ចាំការបញ្ជូនទំនិញនៅក្នុងទីក្រុងហាណូយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យវេលាម៉ោងប្រហែល ៤ និង ៣០ នាទីល្ងាច។ ដំបូងឡើយលោក Manh គិតថា វាគ្រាន់តែជាសម្លេងក្មេងយំពេលវាក្រោកពីគេងប៉ុណ្ណោះ ប៉ុន្តែរហូតដល់គាត់លឺសំលេងអ្នកដទៃស្រែកឲ្យជួយទើបគាត់ចាប់អារម្មណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់រមៀលចុះពីលើបង្អួច ហើយឃើញថាក្មេងស្រីអាយុ ២ ឆ្នាំកំពុងតែចង់របូតដៃពីជាន់ទី ១២ គឺហៀបនឹងធ្លាក់ហើយ។
បុរសពីរនាក់បានព្យាយាមចូលទៅជួយ ហើយបានធ្វើការប៉ាន់ប្រមាណថា ក្មេងនេះអាចធ្លាក់ខុសពីកន្លែងគាត់ប្រហែល ៦ ហ្វីត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


លោកបានប្រាប់ VN អ៊ិនធឺណេត ថា “ខ្ញុំបានពង្រីកដំបូល ក្រោយមកឃើញថា នាងអាចធ្លាក់លើដំបូលដែកនៃរោង ដែលត្រូវបានប្រើដើម្បីផ្ទុកម៉ាស៊ីនភ្លើងសម្រាប់អគារនេះ ដូច្នេះខ្ញុំព្យាយាមឡើងលើដំបូលនៃរោងនេះ” ។ ទោះបីជាគាត់អាចឡើងលើដំបូលក៏ដោយ ក៏លោក Manh មិនអាចគ្រប់គ្រងលំនឹងខ្លួនបាន ហើយបានរអិលជើងខាងស្តាំនៅពេលដែលក្មេងស្រីនោះធ្លាក់ពីយ៉ររបស់នាង។

អព្ភូតហេតុនេះគាត់ព្យាយាមគ្រប់គ្រងខ្លួនឲ្យឯងឡើងវិញដើម្បីអាចចាប់នាងតូចជាប់ ហើយនាងបានធ្លាក់ចុះលើដៃ ហើយទៅប៉ះលើភ្លៅរបស់គាត់។ ផលប៉ះពាល់នៃហេតុការណ៍នេះបានបន្សល់ត្រឹមស្នាមនៅលើដំបូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែវីដេអូនៃឧប្បត្តិហេតុនេះបានរាលដាលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដែលមនុស្សជាច្រើនបានកោតសរសើរដល់អ្នកបើកបររូបនេះ ដែលម្នាក់ៗសរសើរគាត់ថាឆ្លាត គិតបានរហ័ស និងមានភាពក្លាហាន។

បើគិតពីហេតុការណ៍នេះ គាត់មានរយៈពេលពីរនាទី ដើម្បីវិភាគថា ក្មេងនេះអាចនឹងធ្លាក់មកនៅកន្លែងណា និងត្រូវទប់ដោយរបៀបណា តែគាត់អាចធ្វើបាន ហើយក្មេងស្រីនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វេជ្ជបណ្ឌិតម្នាក់បានប្រាប់កាលពីព្រឹកថ្ងៃច័ន្ទថា នាងបានភ្លាត់ត្រគាក ប៉ុន្តែមិនមានរងរបួសអ្វីផ្សេងទៀតទេ។ ឥឡូវនាងនឹងត្រូវរំប៉ង់រហូតទាល់តែនាងបានជាសះស្បើយ។

ទន្ទឹមនឹងនេះដែរ លោក Manh ក៏បានរងរបួសដៃផងដែរ។ លោកបានប្រាប់ VN អ៊ិចប្រេសថា “ អ្វីៗទាំងអស់បានកើតឡើងក្នុងរយៈពេលតែ ១ នាទីប៉ុណ្ណោះ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងទៅកាន់ការសរសើរ ដែលលោកបានទទួលនៅលើបណ្តាញសង្គមលោកបាននិយាយថា “ខ្ញុំមិនគិតថា ខ្លួនឯងជាវីរបុរសនោះទេ។ ខ្ញុំគ្រាន់តែចង់ធ្វើអំពើល្អប៉ុណ្ណោះ” ៕


ប្រភពពី៖ dtv

Leave a Reply

Your email address will not be published.