ផ្ទះដែល “ឯកោ” បំផុតនៅក្នុងពិភពលោក ជាទីកន្លែងដែលមិនមានមនុស្សរស់នៅរាប់រយឆ្នាំមកហើយ

សារព័ត៌មាន Mirror បានចុះផ្សាយអំពីរឿងរ៉ាវផ្ទះដ៏តូចមួយ ដែលត្រូវបានចាត់ថាជាផ្ទះដែលឯកោបំផុតនៅក្នុងពិភពលោក ស្ថិតនៅលើកោះអេលីដាយ (Elliðaey) ដែលជាកោះដាច់ស្រយាលមួយនៅភាគខាងត្បូងនៃអ៊ីស្លង់ ហើយផ្ទះនេះគឺជាអាគារតែមួយគត់ ដែលត្រូវបានសាសងនៅលើកោះដាច់ស្រយាលនេះ ដូច្នេះវាក៏បានក្លាយជាប្រភពនៃរឿងព្រេងចចាមអារ៉ាមជាច្រើន ។

រឿងព្រេងចចាមអារ៉ាមដ៏ល្បីល្បាញមួយបាននិយាយថា ផ្ទះនេះត្រូវបានសាងសង់ឡើងដោយមហាសេដ្ឋីម្នាក់ ត្រៀមទុកសម្រាប់រស់នៅក្នុងករណីថ្ងៃណាមួយ ប្រសិនបើពិភពលោកនេះជួបប្រទះបញ្ហានៃខ្មោចហ្សូមប៊ី (Zombie) ពួកគេនឹងទៅរស់នៅលើកោះនោះ ។ ខណៈពេលដែលអ្នកផ្សេងទៀតជឿថា ប្រហែលជាមានអ្នកកាន់សាសនាណាមួយអាចនឹងរស់នៅទីនេះ។

ចំណែកពាក្យចចាមអារាមមួយទៀតបាននិយាយថា រដ្ឋាភិបាលអ៊ីស្លង់បានប្រគល់កោះនេះជាអំណោយដល់តារាចម្រៀងស្រីឈ្មោះថា Bjork ប៉ុន្តែក្រោយមកពាក្យចចាមអារ៉ាមនោះក៏ត្រូវបានបដិសេធថាជារឿងមិនពិត ។

តារាចម្រៀងស្រីប្រចាំប្រទេសអ៊ីស្លង់ Bjork
រហូតមានអ្នកខ្លះបានចេញមកអះអាងថា ផ្ទះនេះមិនមានពិតទេ វាគ្រាន់តែជារូបកាត់តមុនពេលយកមកផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ។
លុះរហូតដល់ទសវត្សឆ្នាំ ១៩៣០ មនុស្សចុងក្រោយក៏បានបោះបង់កោះនេះចោល តាំងពីពេលនោះមកវាបានក្លាយជាកោះដែលស្ងាត់ជ្រងំ។

ទោះជាយ៉ាងណាក៏ដោយចំពោះការពិតនៃផ្ទះអាថ៌កំបាំងនៅលើកោះដាច់ស្រយាលនេះ គឺនៅឆ្ងាយពីទ្រឹស្តីនិងរឿងព្រេងចចាមអារ៉ាមទាំងនោះណាស់។ ផ្ទះនេះត្រូវបានសាងសង់ឡើងដោយសមាគមអ្នកប្រមាញ់នៅលើកោះអេលីដាយ ជាមូលដ្ឋានដើម្បីស្ទូចត្រី និងចិញ្ចឹមត្រីដែលនៅខាងក្នុងទឹកដែលពទ្ធ័ជុំវិញកោះនោះគឺសំបូរត្រីច្រើនក្រៃលែង។

ផ្ទះមួយនេះមិនមានអគ្គិសនី និងប្រព័ន្ធទឹកស្អាតសម្រាប់ប្រើប្រាស់នៅខាងក្នុងផ្ទះទេ ប៉ុន្តែវាមានទឹកភ្លៀងធម្មជាតិសម្រាប់ប្រើប្រាស់ ។
ក្រៅពីនេះកោះអេលីដាយ ក៏ស្ថិតនៅក្នុងបញ្ជីនៃធនធានធម្មជាតិ និងតំបន់ការពាររបស់ប្រទេសអ៊ីស្លង់ដែរ ក្នុងនោះមានក្រុមហ៊ុនទេសចរណ៍ដែលបានដឹកនាំភ្ញៀវទេសចរដែលចង់ស្វែងយល់ពីបរិស្ថានធម្មជាតិសម្រាប់រយៈពេលមួយថ្ងៃផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *