នារីដ៏ស្រស់ស្អាតម្នាក់និយាយថា គ្រាន់តែគេងសោះក៏រកបាន ២០០០ ដុល្លា ដែរ!

តៃវ៉ាន់៖ ឥទ្ធិពលសម្រស់ដ៏ស្រស់ស្អាតរបស់នារីជនជាតិតៃវ៉ាន់ម្នាក់បានធ្វើឲ្យមានការរីករាលដាលនៃអ្នកតាមដានសកម្មភាពរបស់នាងតាមប្រព័ន្ធអ៊ិនធឺណេតសូម្បីតែនាងគេងក៏ដោយ។ ដោយវាបានកើតឡើងកាលពីយប់ថ្ងៃពុធ ក្រោយពីនាងគេងលក់ ហើយទុកកាមេរ៉ាថតចោល ជាចៃដន្យនាងអាចរកបានប្រហែល ២,០០០ ដុល្លារតៃវ៉ាន់ ក្នុងរយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនក្នុងស្រុកបានអោយដឹងថា នារីខាងលើមានឆានែលឈ្មោះថា ET ហើយនាងក៏ជាអតីតសមាជិកក្រុមចម្រៀងម៉ាឡេស៊ី AMOi-AMOi ផងដែរ ។

ថ្មីៗនេះនាងបានប្រឡូកក្នុងអាជីវកម្មផ្សាយផ្ទាល់នៅ Twitch ហើយបានធ្វើឲ្យគេឈ្មោះរបស់នាងកាន់តែល្បីល្បាញ ក្នុងនោះនាងក៏បានបញ្ជាក់នូវភាពស្មោះត្រង់ដោយប្រាប់ថា សម្រស់របស់នាងបានមកពីធ្វើការវះកាត់កែសម្ផស្សផ្សេងៗ ជាហេតុនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមផ្ដល់សហនាមដល់នាងថា “ បរិសុទ្ធ” ។

រហូតមកដល់ពេលនេះនាងទទួលបានចំនួនអ្នកគាំទ្រតាមបណ្ដាញអ៊ិនធឺណេតច្រើនហួសការស្មាន។ ដោយមិននឹកស្មានថា នាងអាចឈានដល់ចំណុចកំពូលនៃភាពល្បីល្បាញសោះ។ នៅពេលនាងភ្ញាក់ឡើងនៅព្រឹកនោះ នាងមានអារម្មណ៍ស្រឡាំងកាំង ដោយសារមានអ្នកប្រើប្រាស់ Twitch ប្រមាណជា ១១,០០០ នាក់កំពុងមើលនាងកំពុងតែគេង ៕

ប្រភពពី៖ ASIAONE

Leave a Reply

Your email address will not be published. Required fields are marked *