ត្រីចម្លែក! មានធ្មេញដូចជាមនុស្ស និងមានអត្ថប្រយោជន៍ពិសេសដល់ម្លឹងផង…(មានវីដេអូ)

ជារឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល នៅពេលដែលអ្នកនេសាទវ័យក្មេងមកពីរដ្ឋផ្លរីដាស្ទូចបានសត្វត្រីដ៏ចម្លែកនេះ ជាមួយនឹងរូបរាងដែលមិនអាចបំភ្លេចបាន ។
ព្រោះដោយសារតែ សត្វត្រីនេះមានធ្មេញដែលមើលទៅស្រដៀងនឹងមនុស្ស ហើយតំបន់ដែលស្ទូចបាននោះវានៅជិតទីក្រុងមែលប៊ន រដ្ឋផ្លរីដា។

អ្នកនេសាទឈ្មោះថា Paul Lore អាយុ ៣៣ ឆ្នាំ កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលសត្វត្រីមួយក្បាលនេះមានធ្មេញមិនដូចជាត្រីទូទៅទេ។
“ពណ៌នៅលើដងខ្លួនរបស់វាស្រដៀងទៅនឹងសេះបង្កង់ ហើយរូបរាងរបស់វាគឺដូចជាត្រីកាប (Carp Fish) វាមានទំហំតូចតែមានសាច់ច្រើន។

“ហើយធ្មេញរបស់វា មើលទៅដូចជាដូចធ្មេញមនុស្ស ប៉ុន្តែតាមការស៊ើបអង្កេតបន្ថែមបានឲ្យដឹងថា ធ្មេញរបស់វាក៏ដូចជាត្រីឆ្លាមដែរ”
“ភាគច្រើនត្រីប្រភេទនេះមានធ្មេញ ២ ទៅ ៣ ជួរ និងមានកំលាំងខាំខ្លាំង តែវាប្រហែលជាមិនខ្លាំងរហូតដល់ថ្នាក់ កាត់ផ្តាច់ម្រាមដៃបានទេ”

“ប៉ុន្តែអាចនិយាយបានថា វាជាត្រីចម្លែកបំផុតដែលខ្ញុំធ្លាប់បានឃើញ” ។
តាមពិតត្រីមួយក្បាល់នេះ គឺមានឈ្មោះថា Sheepshead ហើយវាមិនមែនជាត្រីក្នុងស្រុកដែលត្រូវបានរកឃើញនៅឆ្នេរសមុទ្រ ឈូងសមុទ្រ ឬមហាសមុទ្រអាត្លង់ទិករបស់សហរដ្ឋអាមេរិកទេ។

តែទោះយ៉ាងណា Paul ដែលមានដើមកំណើតមកពីហូណូលូលូ រដ្ឋហាវ៉ៃ បានពន្យល់ពីមូលហេតុដែលសត្វត្រីមួយក្បាលនេះមានធ្មេញដូច្នេះ។

ពួកវាប្រើធ្មេញប្រភេទនេះ ដើម្បីខាំដង្កូវសមុទ្រ
ឬលៀសមុទ្រ សំបកក្តាម និងបង្កងជាដើម ហើយធ្មេញទាំងនោះ មានមុខងារប្រើដើម្បីខាំផ្តាច់ចំណីដាច់ចេញពីគ្នា ហើយអញ្ចាញធ្មេញនឹងមានមុខងារជាតម្រង ដើម្បីការពារមិនឲ្យដោយសំបកពេលលេបចូលទៅក្នុងពោះ ។

ត្រី Sheepshead ចាប់ផ្តើមមានធ្មេញនៅពេលពួកវាលូតលាស់ដល់ទំហំ ៤.៥ មីល្លីម៉ែត្រឬច្រើនជាងនេះ ហើយនឹងមានធ្មេញពេញលេញនៅពេលដែលដងខ្លួនមានប្រវែង ១៥ មីល្លីម៉ែត្រ ហើយទំហំរបស់អាចឈានដល់ប្រហែលទៅ ៧៦ សង់ទីម៉ែត្រ ។

ប៉ុន្តែសំរាប់មួយក្បាលដែលបុរស Pual ចាប់បាននេះ សូមប្រិយមិត្តកុំបារម្ភអី ព្រោះគាត់បានប្រលែងវាទៅតាមធម្មជាតិវិញហើយ ៕
សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Ladbible

Leave a Reply

Your email address will not be published. Required fields are marked *