មិនធម្មតា! មនុស្សគ្រប់គ្នាឃើញ ក្រពើរត់ តែបុរសរូបនេះ ជួបក្រពើប្រវែងជិត ៥ ម៉ែត្រ បែរជាដេញក្រពើធ្វើព្រងើយ

អូស្រ្តាលី៖ សារព័ត៌មាន Daily Mail បានរាយការណ៍ដ៏គួរ​ភ្ញាក់ផ្អើលមួយ នៅពេលដែលបុរសម្នាក់ ឈ្មោះ Matt Wright ជាពិធីករក្នុងកម្មវិធីបង្ហាញសត្វព្រៃ Outback Wrangler បានជាមួយសត្វក្រពើទឹកប្រៃមួយក្បាលមានប្រវែង ៤.៥ ម៉ែត្រ កំពុងដេកនៅលើដងផ្លូវក្នុងតំបន់ Sweet Lagoon រដ្ឋ Northern Territory ប្រទេសអូស្រ្តាលី ។

សង្កេតឃើញថា បើទោះបីជាសត្វក្រពើនោះ កំពុងបើកមាត់គំរាមលោកក៏ដោយ តែលោកហាក់មិនមានអាកប្បកិរិយាភ័យខ្លាចទេ មិនតែប៉ុណ្ណោះលោកថែមទាំងដេញសត្វក្រពើនោះឲ្យចុះទៅក្នុងទឹកវិញទៀតផង ។

តាមរយៈឃ្លីបវីដេអូបានបង្ហាញ ពីនាទីដែលលោក Wright និយាយទៅកាន់ក្រពើថា “មកទីនេះមក ក្មេងល្អ… ” និង “ទៅវិញទៅមិត្ត… ទៅ” ស្របពេលដែលលោកកំពុងព្យាយាមផ្តល់សញ្ញាប្រាប់ផ្លូវឲ្យសត្វក្រពើនោះចុះទៅក្នុងទឹកវិញ ព្រមទាំងបញ្ចេញសម្លេងដេញ “Chew Chew” ទៀតផង ។

លោកបាននិយាយថា ក្រពើនេះត្រូវបានគេដាក់ឈ្មោះថា Otis វារស់នៅក្នុងវាលភក់ល្បាប់ Sweet Lagoon ហើយវាចូលចិត្តឡើងមកដេកហាលថ្ងៃនៅរដូវវស្សាណាស់ ។

ចំណែកឯលោក Wright គឺជាអ្នកផ្សងព្រេង ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយសត្វក្រពើ អស់រយៈពេល ២៥ ឆ្នាំមកហើយ លោកក៏មានកម្មវិធីមួយនៅប៉ុស្ដិ៍ Nation Channel Geographic មានឈ្មោះថា Outback Wrangler ។

“ខ្ញុំស្គាល់ពពួកសត្វទាំងនេះច្បាស់ ខ្ញុំមានបទពិសោធន៍ និងទទួលបានការបណ្តុះបណ្តាលដើម្បីមកធ្វើការជាមួយសត្វល្មូនដ៏គ្រោះថ្នាក់ទាំងនេះ ។ ខ្ញុំធ្វើការជាមួយសត្វក្រពើរាល់ថ្ងៃ រួមទាំង​សត្វក្រពើ Otis ប្រវែង ៤.៥ ម៉ែត្រដែលកំពុងគំរាមខ្ញុំនេះផងដែរ” នេះជាការលើកឡើងរបស់លោក Wright ហើយលោកក៏ដាស់តឿនប្រជាជនទូទៅ សូមកុំធ្វើដំណើរផ្សងព្រេងចូលទៅក្នុងតំបន់ដែលមានស្លាកព្រមាន ចូលកុំប្រថុយជីវិតរបស់អ្នកទៅក្បែរសត្វក្រពើដូចជារូបគាត់ ៕

Leave a Reply

Your email address will not be published. Required fields are marked *