ភ្ញាក់ផ្អើល!!! ក្រពើដាច់យ៉ៃដណ្ដើមត្រី អ្នកនេសាទ…(មានវីដេអូ)

អូស្ត្រាលី៖ អ្នកនេសាទពីរនាក់ជួបរឿងមិនគួរជឿ ដែលធ្វើឲ្យពួកគេព្រលឹងចុងសក់ដោយត្រីឆ្លាមដែលពួកគេស្ទូចបានបែរជាមានសត្វក្រពើដណ្ដើមចេញពីដៃ។ សូមបញ្ជាក់ថា ហេតុការណ៍នេះត្រូវបានថតដោយលោក Geoff Trutwein ហើយទីតាំងនេះស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រខាងលិចនៃ Wyndham ភាគខាងលិចអូស្ត្រាលី នៅលើទូកអ្នកនេសាទឈ្មោះ Nat Barnes នៅពេលដែលពួកគេបានចាប់ត្រីឆ្លាម blacktip កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១។

Geoff Trutwein ស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រខាងលិចខាងលិចនៃ Wyndham ភាគខាងលិចអូស្ត្រាលីនៅលើទូករបស់អ្នកជិតខាងរបស់គាត់ឈ្មោះ Nat Barnes នៅពេលដែលពួកគេបានចាប់ត្រីឆ្លាម blacktip កាលពីថ្ងៃទី ២១ ខែកុម្ភៈ។ ខណៈពេលដែលកំពុងព្យាយាមមូលទាញត្រី ដែលស្ទូចបានឲ្យចូលមកជិត ណាត ត្រូវបានសត្វក្រពើមួយក្បាលខាំទាញត្រីរបស់លោកយ៉ាងលឿន។ លោកព្យាយាមប្រជែងដោយទាញយកមកវិញដែរ ប៉ុន្តែមិនឈ្នះក្រពើមួយនេះ។ ក្រពើទឹកប្រៃមួយក្បាលនេះមានប្រវែង 2,5 ម៉ែត្រ។

នៅក្នុងរូបភាពមិនគួរឱ្យជឿដែលត្រូវបានថតដោយអ្នកថតរូប Geoff អាយុ ៦២ ឆ្នាំ បង្ហាញពីលោក Nat បានព្យាយាមទាញយកត្រីឆ្លាមរបស់គាត់មកវិញ ប៉ុន្តែសត្វល្មូនដ៏កម្របានប្រើថ្គាមដ៏ខ្លាំងរបស់វាខាំយ៉ាងជាប់។ នៅទីបំផុតណាត សំរេចថា គាត់មិនអាចឈ្នះលើវាបានទេ និងដូច្នេះគាត់បានកាត់ខ្សែសន្ទូចរបស់គាត់ ដើម្បីឲ្យសត្វនេះអាចពាំយកត្រីមួយក្បាលនេះទៅតាមសម្រួល។

Geoff មកពី Kununurra, WA បាននិយាយថា “យើងបានចេញទៅនេសាទពីរ បីម៉ោង ហើយ ណាត ស្ទូចបានត្រីឆ្លាម blacktip តូចមួយ ខណៈពេលដែលគាត់កំពុងតែទាញយកវាមកក្បែរទូកក៏ស្រាប់តែក្រពើទឹកប្រៃនេះបានលេចឡើង ព្រមទាងពាំត្រីនេះទៅធ្វើជាអាហារ។ គាត់បានផ្ដាចខ្សែយ៉ាងលឿន ហើយក្រពើមិនចេះអៀនខ្មាស់នេះវាសប្បាយរីករាយណាស់ ដែលយើងធ្វើបែបនេះ។

ខ្ញុំបានថតរូបសត្វព្រៃអស់រយៈពេល ៣០ ឆ្នាំមកហើយ ហើយខ្ញុំបានឃើញសត្វក្រពើជាច្រើនរាប់មិនអស់នៅទីនេះក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនដែលឃើញក្រពើរហេមរហាមបែបនេះទេ។ ពេលនោះខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។ វាពិតជាមិនគួរឱ្យជឿដែលអាសត្វហ្នឹងធ្វើបែបនេះ។ ប្រសិនបើអ្នកចូលចិត្តនេសាទនៅតំបន់ដាច់ស្រយាល ថ្ងៃណាមួយអ្នកនឹងបានជួបពួកវានៅក្រោមទឹកក្បែរអ្នក ហើយអ្នកនឹងដឹងថា តើវាខ្លាំងឬអ្នកខ្លាំងនៅពេលនោះ ៕

ប្រភពពី៖ dailymail

Leave a Reply

Your email address will not be published. Required fields are marked *