ភ្ញាក់ផ្អើល! បុរសម្នាក់កំពុងស្ទូចត្រី មិនជាប់ត្រី បែរជាជាប់សត្វក្រពើទៅវិញ…(មានវីដេអូ)

វិនាទីដ៏គួរឱ្យស្ញើបបំផុតដែលបុរសម្នាក់បានជិះទូកទៅស្ទូចត្រី កំពុងតែបោះនុយស្ទូចសុខៗ ស្រាប់តែមានសត្វក្រពើដ៏ធំមកត្របាក់នុយទាញទៅទាញមកប្រជែងគ្នាជាមួយអ្នកស្ទូចអស់មួយសន្ទុះធំ ។

នៅថ្ងៃទី ១៩ ខែតុលាឆ្នាំ គេហទំព័រ Daily Mail បានរាយការណ៍អំពី វិនាទីដ៏គួរឱ្យស្ញើបមួយ ដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើលខ្លាំង អំពីការប្រឈមមុខដាក់គ្នារវាងអ្នកស្ទូចត្រី និងសត្វក្រពើធំមួយ ដែលបានបង្ហាញខ្លួនមកស៊ីនុយសន្ទូច ខណៈពេលដែលបុរសនោះកំពុងជិះទូកទៅស្ទូចត្រីលេងជាមួយមិត្តភក្តិ នៅទន្លេ Victoria នាទីក្រុងខាធើរីន ភាគខាងជើងអូស្ត្រាលី ។

រូបភាពនេះត្រូវបានថតនៅថ្ងៃទី ១២ ខែតុលាមុនពេលអ្នកស្ទូចត្រីលោក Trent de Wythe បានបង្ហោះនៅលើទំព័រហ្វេសប៊ុកឈ្មោះថា Rod and Rifle Tackleworld Katherine ព្រមទាំងទទួលបានចែកចាយច្រើនជាងមួយម៉ឺនដង ក្នុងរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះ ។ គាត់បានសារភាពថា វាជារឿងធម្មតាទេដែលចៃដន្យស្ទូចបានក្រពើដូច្នេះ ប៉ុន្តែមើលទៅវា (ក្រពើ) ដូចជាពិតជាព្យាយាមស៊ីនុយនេះខ្លាំងណាស់ ។

តាមរយៈឃ្លីបវីដេអូបានបង្ហាញឱ្យឃើញថា បន្ទាប់ពីមានសត្វអ្វីម្យ៉ាងបានស៊ីនុយរបស់ លោក De Wythe បានព្យាយាមទាញវាយ៉ាងខ្លាំង ទើបឃើញថាវាគឺជាសត្វក្រពើកំពុងតែស៊ីនុយ ហើយវាត្រូវបានទាញឡើងមកលើទឹកវាច្រើនដងណាស់ តែវានៅតែមិនព្រមប្រលែងនុយទៅវិញទេ ខណៈដែល De Wythe ក៏បានព្យាយាមទាញអស់ពីកលាំងដែលខ្លួនមាន រហូតដល់ថ្នាក់ស្ទើរតែបាក់ដងសន្ទូចទៅហើយ ប៉ុន្តែនៅទីបំផុតក្រពើដ៏កាចសាហាវនោះ ក៏បានលះបង់ការតស៊ូនោះទៅ ដោយបន្សល់ទុកដាននៃការខូចខាតនៅលើនៃក្លែងក្លាយ មុនពេលដែលវាបានហែលចេញទៅបាត់ ។

“បើអ្នកនៅតែប្រឹងប្រែងតស៊ូជាមួយវា ដងសន្ទូចនេះវានឹងបាក់ ដងសន្ទូចរបស់ខ្ញុំគឺមានគុណភាពល្អណាស់ ជាពិសេសនៅពេលដែលយើងស្ទូចបានសត្វធំៗ តែខ្ញុំមិនចង់ឱ្យឧបករណ៍សន្ទូចរបស់ខ្ញុំខូចខាតទេ” ។

លោក De Withe ក៏បានបង្ហើបឱ្យដឹងដែរថាកន្លែងស្ទូចត្រីនេះគឺជាកន្លែងដែលល្បីឈ្មោះសម្រាប់អ្នករស់នៅទីប្រជុំជន ហើយមិត្តរបស់គាត់ចាប់បានត្រីយ៉ាងច្រើនក្នុងថ្ងៃកើតហេតុនោះដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *