ភ្ញាក់ផ្អើលខ្លាំង! សត្វរមាំងមួយក្បាលរត់លើផ្ទៃទឹកកាត់ពីមុខអ៊ូប័រភ្ញៀវទេសចរណ៍មួយក្រុមនៅអាឡាស្កា (មានវីដេអូ)

អាឡាស្កា៖ អ្នកលេងអ៊ីនធឺណេតបានចែករំលែកឃ្លីបដ៏ចម្លែកមួយដែលសត្វរមាំង (Moose) កំពុងរត់លើទឹកកាត់ពីមុខអ៊ូប័ររបស់មនុស្សមួយក្រុម ដែលកំពុងធ្វើតំណើរនៅទន្លេអាឡាស្កា ។

នៅថ្ងៃទី ២៨ ខែតុលា គេហទំព័រ Times Now News បានបង្ហាញព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានចែករំលែឃ្លីបវីដេអូដ៏ចម្លែកមួយ នោះគឺជាឃ្លីបវីដេអូដែលបានបង្ហាញពីសកម្មភាពរបស់ សត្វរមាំងមួយក្បាលកំពុងរត់នៅលើទឹក កាត់ពីមុខអ៊ូប័រនៅឯទន្លេអាឡាស្កា ។

Kristy Paniptchuk ដែលជាអ្នកបានថតវីដេអូនៃហេតុការណ៍នោះបាននិយាយថា៖ នាងកំពុងអង្គុយនៅលើអ៊ូប័រដែលកំពុងធ្វើឆ្ពោះទៅមុខនៅឯទន្លេអាឡាស្កា ស្រាប់តែភ្លាមៗនោះនាងស្រាប់តែឃើញសត្វអ្វីម្យ៉ាងកំពុងរត់នៅលើទឹកក្បែរអ៊ូប័ររបស់នាង លុះនាងខំសង្កេតយ៉ាងច្បាស់ទើបឃើញថាវាជាសត្វរមាំង ។

ឃើញដូច្នេះនាងក៏បានបង្កើនល្បឿនអ៊ូប័រ តាមឱ្យជិតប្រកៀកៗនឹងសត្វរមាំងនោះ ដើម្បីមើលវាឱ្យបានកាន់តែច្បាស់ នាងបានបន្តទៀតថា សត្វរមាំងនោះហាក់ដូចជាផ្លាស់ទីបានស្រួលនៅលើផ្ទៃទឹក វាមើលទៅស្វាហាប់ក្នុងការរត់នេះណាស់ ។

អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានលើកឡើងថា សត្វរមាំងនេះអាចកំពុងរត់លើទឹករាក់ក៏អាចថាបាន ប៉ុន្តែតាមរយៈឃ្លីបវីដេអូបានបង្ហាញថាទឹកនៅតំបន់នោះគឺជ្រៅល្មមគ្រប់គ្រាន់សម្រាប់ជិះអ៊ូប័របាន ។
សូម្បីតែ Kristy ដែលជាអ្នកថតវីដេអូនេះ នាងក៏មិនដឹងថាតើសត្វក្តាន់នេះវាអាចធ្វើបានយ៉ាងដូចម្តេច?

គួរបញ្ជាក់ផងដែរថាសត្វរមាំង Moose គឺជាសត្វរមាំងទំហំធំដែលត្រូវបានរកឃើញនៅក្នុងព្រៃត្រូពិច និងតំបន់អឌ្ឍគោលខាងជើង (Warm northern hemisphere) ជាប្រភេពូជដែលធំជាងគេគឺពូជអាឡាស្កា វាអាចត្រូវបានរកឃើញនៅក្នុងព្រៃ taiga ។

បច្ចុប្បន្នអាឡាស្កាគឺជាផ្នែកមួយនៃសហរដ្ឋអាមេរិក វាគឺជារដ្ឋដែលសំបូរទៅដោយធនធានធម្មជាតិ និងមានទេសភាពស្រស់ស្អាត ដែលពោរពេញទៅដោយទីក្រុង កំពង់ផែជាច្រើនផងដែរ ធ្វើឱ្យរដ្ឋអាឡាស្កាក្លាយជាទីកន្លែងពេញនិយមសម្រាប់ជិះទូកកម្សាន្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *