អ្នកម្តាយកូនភ្លោះ ៤ បានចែករំលែកបទពិសោធន៍គ្រាលំបាករបស់ខ្លួន អំពីការពពោះនិងថែរក្សាកូន!

មានរឿងរ៉ាវរបស់នារីជាម្ដាយម្នាក់ ដែលបាចែករំលែកបទពិសោធន៍របស់នាង អំពីការពពោះកូនភ្លោះចំនួន ៤ នាក់ក្នុងផ្ទៃតែមួយ ហើយនេះគឺជាការចែករំលែកបទពិសោធន៍នៃការចិញ្ចឹមកូនភ្លោះ ៤ នាក់ ដែលមិនមែនជាភាពងាយស្រួលនោះទេ ។

នោះគឺ Natalie Marie អ្នកម្តាយវ័យក្មេងអាយុ ៣០ ឆ្នាំ មកពីទីក្រុង Robern ប្រទេសអូស្ត្រាលីខាងលិច ហើយនឹងស្វាមីរបស់នាងឈ្មោះ Canes បានបង្ហើបពីគ្រាលំបាក ក្នុងនាមជាឪពុកម្តាយដែលបានចាប់ផ្តើមចិញ្ចឹមកូនស្រីអាយុ ២ ឆ្នាំរបស់ពួកគេឈ្មោះថា Kiki បន្ទាប់ពីការព្យាយាមនឹងមានផ្ទៃពោះអស់រយៈពេលជាយូរមក លុះរហូតដល់នាងមានផ្ទៃពោះម្តងទៀតនាងក៏សប្បាយចិត្តណាស់ នៅពេលដែលនាងអស់បញ្ហាពីការពិបាកមានកូនទៅ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនេះគឺ លើកនេះនាងមានផ្ទៃពោះកូនភ្លោះ ៤ នាក់ក្នុងមួយមានផ្ទៃតែមួយ ។

ចំពោះចំណាប់អារម្មណ៍របស់ Natalie នាងមានការភ្ញាក់ផ្អើលខ្លាំងស្ទើរតែរកពាក្យអ្វីមកថ្លែងមិនបាន ភ្លាមៗបន្ទាប់ពីការឆ្លុះអេកូនៅពេលដែលនាងមានផ្ទៃពោះចំនួន ៧ សប្តាហ៍ ក៏បានរកឃើញថាខ្លួនកំពុងពពោះកូនភ្លោះចំនួន ៤ នាក់។ នាងបាននិយាយថាពេលដែលនាងកំពុងឆ្លុះអេកូលើកទី ១ ហើយដឹងថាខ្លួនកំពុងពពោះកូនភ្លោះ (នៅមិនទាន់ដឹងចំនួនទេ) នាងបានស្រែកយ៉ាងខ្លាំងដោយការសប្បាយគ្មានអ្វីប្រៀបផ្ទឹមបាន លុះការឆ្លុះអេកូលើកទី ២ នាងក៏មានភាពរីករាយកាន់តែខ្លាំងដែរ ពេលដែលនាងបានឃើញថា មានទារកចំនួន ៣ ប៉ុន្តែភ្លាមៗនោះគ្រូពេទ្យបានគ្រវីក្បាលហើយលើកម្រាមដៃ ៤ ដើម្បីបង្ហាញថានាងមានកូនភ្លោះ ៤ នាក់ ឮដូច្នេះស្វាមីរបស់ Natalie ស្ទើរតែទន់ជង្គង់ដួល ។

ប្រហែល ៣៤ សប្តាហ៍បន្ទាប់ពីមានផ្ទៃពោះ Natalie បានទទួលការវះកាត់នៅថ្ងៃទី ២១ ខែកក្កដា និងសង្កេតឃើញថាទារកមានសុខភាពល្អទាំង ៤ នាក់ រួមមាន Mike Oha Canes ទម្ងន់កំណើត ២,៣ គីឡូក្រាម, Franky ១,៩២ គីឡូក្រាម, Marly Rose ២,២ គីឡូក្រាម និង Maddison Grace ២,១ គីឡូក្រាម ពួកគេទាំង ៤ នាក់កើតមកមុនក្រោយគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ ។ លុះបន្ទាប់ពី Natalie ជាសះស្បើយឡើងវិញហើយ ទិទ្ធភាពនៃការចិញ្ចឹមកូនភ្លោះ ៤ នាក់ បូកនឹង ១ នាក់ទៀតគឺស្មើនឹង ៥ នាក់។

ចាប់ផ្តើមឡើងដោយក្នុងមួយថ្ងៃនាងនិងស្វាមីត្រូវបំបៅទឹកដោះគោឱ្យទារក រយៈពេលជាងមួយម៉ោងកន្លះក្នុងមួយលើក លុះបន្ទាប់ពីលួងកូនៗ ឱ្យគេងអស់ហើយ Natalie ត្រូវអង្គុយកំណត់ពេលវេលាដើម្បីរង់ចាំការបំបៅទឹកដោះគោកូនៗនៅពេលបន្ទាប់ ។ Natalie នាងក៏មានការសោកស្ដាយចំពោះ រាងកាយរបស់នាងដែលត្រូវបានខូចទ្រង់ទ្រាយ ក្រោយពីសម្រាលកូនរួច ប៉ុន្តែនាងសង្ឃឹមថាវានឹងវិលត្រឡប់ទៅរកសភាពល្អដូចមុនវិញ។ នាងបានបង្ហោះរូបភាពការពពោះរបស់នាង ដែលបានបង្ហាញពីការពិត ថាការសម្រាលកូនមិនមែនងាយស្រួលសម្រាប់ស្ត្រីទេ ។

ប៉ុន្តែនៅពីក្រោយការលំបាកក្នុងការសម្រាលកូន Natalie ពិតជាមានមោទនភាពណាស់ដែលនាងធ្លាប់បានពពោះកូនភ្លោះ ៤ នាក់ និងបង្កើតបានភាពអស្ចារ្យមួយក្នុងជីវិតរបស់នាង ហើយការបង្ហោះសាររបស់នាងក៏ជាការលើកទឹកចិត្តដល់ម្តាយគ្រប់រូប ដែលមានអារម្មណ៍តានតឹងបន្ទាប់ពីសម្រាលកូនរួចឱ្យមានកំលាំងចិត្តឡើងវិញផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *