តាំងពីកើតមកមិនដែលឃើញ! ប្រទះឃើញអណ្តើកពណ៌លឿង

នៅថ្ងៃទី ៤ ខែវិច្ឆិកា កាសែត Daily Mail បានរាយការណ៍អំពីការភ្ញាក់ផ្អើលរបស់អ្នកភូមិនៅក្នុងក្រុង West Bengal ប្រទេសឥណ្ឌា បន្ទាប់ពីបានឃើញអណ្តើកពណ៌លឿង ខណៈពេលដែលបណ្តាញអ៊ិនធើណេតប្រៀបធៀបថាមុខមាត់របស់វាមើលទៅដូចជាឈីសប៊ឺហ្គឺរដ៏សែនឆ្ងាញ់។

របាយការណ៍បានបញ្ជាក់ថា អណ្តើកពណ៌លឿងនេះគឺជាពូជអណ្តើកមួយប្រភេទ Lissemys punctata ជាប្រភេទពូជអណ្តើកដែលពិបាករក ខណៈពេលដែលអ្នកជំនាញមើលឃើញថា មូលហេតុដែលមានពណ៌លឿងទំនងជាមកពីសភាពស្នូក និងភាពមិនប្រក្រតីនៃសារធាតុពណ៌នៅលើដងខ្លួន ដោយដើមឡើយអណ្តើកប្រភេទនេះមានពណ៌បៃតង។

ពូជអណ្តើកឥណ្ឌាមួយប្រភេទនេះមានដើមកំណើតនៅអាស៊ីខាងត្បូង ពេលវាពេញវ័យវាមានប្រវែងប្រហែល ៩-១៤ អ៊ិញ ខណៈដែលអណ្តើកពណ៌លឿងនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសនេប៉ាល់កាលពីខែសីហា ហើយអ្នកភូមិជឿជាក់ថាវាជារូបតំណាងរបស់ព្រះព្រះវិស្ណុ៕

Leave a Reply

Your email address will not be published. Required fields are marked *