ក្រុមគ្រូពេទ្យពេទ្យ វះកាត់យកសត្វឈ្លើងចេញពីបំពង់កក្មេងប្រុសអាយុ ៥ឆ្នាំ…(មានវីដេអូ)

ចិន៖ សារព័ត៌មាន Daily Mail បានចុះផ្សាយនៅថ្ងៃទី ២២ ខែតុលានេះថា គ្រូពេទ្យវះកាត់បានទាញសត្វឈ្លើងចេញពីបំពង់ករបស់ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ បន្ទាប់ពីវារស់នៅក្នុងបំពង់ករបស់ក្មេងប្រុសនោះអស់រយៈពេលជាង ១ ឆ្នាំ រហូតបណ្តាលឱ្យមានអាការៈថប់ដង្ហើម និងឈឺបំពង់កជាប្រចាំ ហេតុការណ៍នេះកើតឡើង នាស្រុកស៊ូជឺជាំង ខេត្តយូណានភាគនិរតីប្រទេសចិន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កាលពីឆ្នាំមុនក្មេងប្រុស Xiao Tao មានអាការៈពិបាកដកដង្ហើម និងឈឺបំពង់ករ៉ាំរ៉ៃ ឪពុកម្តាយបាននាំក្មេងប្រុសទៅព្យាបាលដែរ តែការព្យាបាលក៏មិនទទួលបានផលទាល់តែសោះ លុះអាការៈកូនប្រុសនៅតែមិនធូរស្បើយ ពួកគេបាននាំកូនទៅមន្ទីរពេទ្យដើម្បីឆ្លុះបំពង់កមើល។ តាមរយៈពេលការឆ្លុះកាំរស្មីអ៊ិច ក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថាមានសត្វអ្វីម្យ៉ាងកំពុងមានចលនានៅក្នុងបំពង់ខ្យល់ដែលតភ្ជាប់រវាងមាត់ ច្រមុះនិងសួត។ ក្មេងប្រុសរងគ្រោះបានទៅទទួលការវះកាត់ នៅមន្ទីរពេទ្យដើម្បីយកសត្វនោះចេញនៅថ្ងៃទី ១៦ ខែតុលា។

តាមរយៈវីដេអូឃ្លីបបានបង្ហាញពីវិនាទីដ៏គួរឱ្យព្រឺសម្បុរ នៅពេលដែលគ្រូពេទ្យកំពុងធ្វើការវះកាត់ទាញយកសត្វឈ្លើងពណ៌ត្នោតចេញពីបំពង់ករបស់ក្មេងប្រុសនោះ។ គ្រូពេទ្យបានសន្និដ្ឋានថាសត្វឈ្លើងដែលស្ថិតនៅក្នុងបំពង់ករបស់ Xiao Tao អាចនឹងបណ្តាលមកពីគេបានផឹកទឹកកខ្វក់។ ដូច្នេះគ្រូពេទ្យបានដាស់តឿនដល់ក្រុមគ្រួសារ ជាពិសេសអ្នករស់នៅតាមជនបទ គួរបង្កើនការប្រុងប្រយ័ត្ន និងអប់រំកុមារអំពីគ្រោះថ្នាក់នៃការបរិភោគទឹកកខ្វក់ ៕

Video Player

Leave a Reply

Your email address will not be published. Required fields are marked *