ប្រទះឃើញ សត្វស្វាពណ៌មាស នៅតំបន់អភិរក្សជាលើកដំបូង…(មានវីដេអូ)

ស៊ីអាន៖ តំបន់អភិរក្សធម្មជាតិ Niu Bei Liang ក្នុងខេត្ត Shaanxi ភាគពាយព្យប្រទេសចិន បានប្រទះឃើញសត្វព្រៃដែលកំពុងទទួលបានការអភិរក្សខ្ពស់បំផុតប្រចាំប្រទេស នោះគឺសត្វស្វា Golden snub-nosed monkey ឈ្មោះថា “ស៊ីឈួន” ជាលើកដំបូង ។

តាមរយៈម៉ាស៊ីនថតអ៊ីនហ្វ្រារ៉េដនៅក្នុងតំបន់អភិរក្ស បានផ្តិតយករូបភាពសត្វស្វាបាន ២ ចំណុចក្នុងរយៈកម្ពស់ ១,៤៨៩ ម៉ែត្រ និង ១.៧០៧ ម៉ែត្រពីលើនីវ៉ូសមុទ្រ វាត្រូវបានគេបញ្ជាក់ថាកាមេរ៉ាកាំរស្មីអ៊ីនហ្វ្រារ៉េដនេះ ត្រូវបានតំឡើងដើម្បីប្រមូលទិន្នន័យសត្វព្រៃកាលដើមឆ្នាំ ២០១៨ ហើយបច្ចុប្បន្នមានកាមេរ៉ានេះរាយប៉ាយចំនួន ៤០ គ្រឿង ។

សត្វស្វា Golden snub-nosed monkey រស់នៅក្នុងខេត្តស៊ីឈួន ខេត្តហ្គន់ស៊ូ ខេត្តសានស៊ី និងហ៊ូប៉ី ។
ទស្សនាវីដេអូខាងក្រោម៖

គួរបញ្ជាក់ផងដែរថា ដែនជម្រកសត្វព្រៃ Niu Bei Liang គ្របដណ្តប់លើផ្ទៃដី ១៦.៤១៨ ហិកតា និងជាជម្រកសត្វព្រៃដែលបានអភិរក្សលំដាប់ថ្នាក់ទី ១ និងទី ២ ជាង ៣០ ប្រភេទរបស់ប្រទេសចិន ៕

ប្រភព៖ XinHua

Leave a Reply

Your email address will not be published. Required fields are marked *