វាសនាមើលមិនឃើញ ជួបគ្នាចៃដន្យ ឥឡូវក្លាយជាប្រពន្ធមហាសេដ្ឋីនៅ Dubai កូនក្រមុំពាក់ពេជ្រជ្រែកខ្លួន!

បរទេស៖ មហាជនប្រាកដជាបានស្គាល់ហើយថាទីក្រុង Dubai គឺប្រៀបបានដូចជាឋានសួគ៌ដ៏ស្រស់ស្អាត ដែលពោពេញទៅដោយអគារខ្ពស់ៗកប់ពពកដែលស្ទើតែមិនគួរឱ្យជឿដោយមនុស្សទូទាំងពិភពលោកប្រាថ្នាទៅកម្សាន្ត មិនតែប៉ុណ្ណោះថែមទាំងជាទីកន្លែងសម្បូរទៅដោយកំពូលមហាសេដ្ឋីមានទ្រព្យស្ដុកស្ដម្ភច្រើននាក់រស់នៅទីនោះ។ពួកមហាសេដ្ឋីទាំងអស់នោះចូលចិត្តចំណាយប្រាក់លើសម្ភារប្រើប្រាស់ និងរបស់ផ្សេងៗក្នុងតម្លៃថ្លៃៗ ព្រោះតែលុយហូរចូលជារៀងរាល់ថ្ងៃបានពីការធ្វើជំនួញរបស់ពួកគេ។

ដោយក្នុងរយៈពេលកន្លងទៅថ្មីៗនេះមាន វេបសាយមួយឈ្មោះថា Cosmopolitan ដែលបានរាយការណ៍ថា Maram ដែលនាងជាក្មេងស្រីដ៏ស្រស់ស្អាត មានឥទ្ធិពល និងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏មានប្រជាប្រិយភាពម្នាក់ក្នុងទីក្រុង Dubai នៃសហព័ន្ធអារ៉ាប់រួម។ នាងបានរៀបការជាមួយកូនកំលោះរូបសង្ហាគឺលោក Greg Malouf ដែលលោកគឺជាមហាសេដ្ឋីពាណិជ្ជករលីបង់ ដ៏ល្បីល្បាញម្នាក់ ដោយពួកគេបានស្គាល់គ្នានៅលើយន្តហោះធ្វើដំណើរហើយក៏ចាប់ផ្ដើមសាងស្នេហ៍រហូតឈានដល់ការរៀបការ ។ អ្នកទាំងពីរបានសម្រេចចិត្តរៀបចំពិធីមង្គលការយ៉ាងស្ងៀមស្ងាត បន្ទាប់ពីពួកគេបានធ្វើការពន្យាពេលអស់ជាច្រើនលើកច្រើនសារដោយសារស្ថានភាពមិនអំណោយផលផ្សេងៗ រួមទាំងជំងឺកូវីដ១៩ផងដែរ ។

ត្បិតតែពិធីមង្គលការមួយនេះមិនសូវអធិកអធមមែន តែអ្វីដែលធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងបើកភ្នែកធំៗសម្លឹងមើលនោះគឺជាគ្រឿងអលង្ការពេជ្រដែល Maram ពាក់ក្នុងពិធីមង្គលការរបស់នាង ដោយមានខ្សែក ខ្សែដៃ ក្រវិល ចិញ្ជៀន សុទ្ធតែដាំពេជ្ររាប់រយគ្រាប់ព្រមទាំងមានពេជ្រពណ៌លឿងដែលមានតម្លៃថ្លៃជាងគេ​ចំនួន៥៤.២១ ការ៉ាត ដែលវាត្រូវបានគេដាំពេជ្រពណ៌សជុំវិញ បូករួមទាំងកូនក្រមុំស្លៀករូបដែលមានតម្លៃថ្លៃទៀតនោះ មើលទៅគឺស្រស់ស្អាតខ្លាំងណាស់៕

Leave a Reply

Your email address will not be published. Required fields are marked *