អបអរសាទរ! លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រកាសជូនថវិកា លោកតាវិរៈសិល្បករចាប៉ីដងវែង គង់ ណៃ រាល់ខែ ចំនួន ៥ឆ្នាំ

កាលពីពេលថ្មីៗនេះ នាថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២១ យោងតាម ហ្វេសប៊ុក សិល្បករកម្ពុជា បានអោយដឹងថា៖ «ណោយពីលោក ជំទាវម៉ែ ហ៊ុន សុីណាត និង ឯកឧត្តមប៉ា នឹម ច័ន្ទតារា និង លោកជំទាវឧកញ៉ា នឹម វណ្ណៈ អគ្គនាយិការក្រុមហ៊ុន ACEGroup និងក្រុមគ្រួសារ នៅក្រុមហ៊ុន ACE Group រាជធានីភ្នំពេញ ។

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានមានប្រសាសន៍ថាដោយមើលឃើញពីវិរៈភាពតស៊ូស្រលាញ់បំរើវិស័សិល្បៈជិតរយៈពេលជិត៨០ឆ្នាំ ជួយអភិរក្សថែរក្សាវប្បធម៌ខ្មែរ របស់លោកតា គង់ ណៃ ធ្វើអោយលោកជំទាវមានចិត្តអាណិតគោរពស្រលាញ់លោកតា គង់ ណៃ ដែលខិតខំដើម្បីវប្បធម៌ខ្មែរ ជាមរតកមនុស្សរស់ មិនអោយបាត់បង់ ទើបថ្ងៃនេះលោកជំទាវ អញ្ជើញលោកតាមកក្រុមហ៊ុន ACE group ដើម្បីចូលរួមចំនែកឧបត្ថម្ភជួយសម្រួលដល់ជីវភាពលោកតាគង់ ណៃ ។

លោកជំទាវបន្តទៀតថា ការជួយរបស់លោកជំទាវនិងអ្នកម្តាយហ៊ុន សុីណាតព្រមទាំងក្រុមគ្រួសារ គឺដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលថ៊ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកនេះសម្តេចក៏បានចូលរួមជួយចិញ្ចឹមលោកតា គង់ ណៃជារៀងរាល់ខែដែរ ហើយក្នុងនាមលោកជំទាវក៏សូមចូលរួមចំនែកជួយបន្ថែមរៀងរាល់ខែរយៈពេល៥ឆ្នាំដល់លោកតាគង់ណៃនិងភរិយា ។

អំណោយថ្ងៃនេះរួមមានថវិការរបស់ លោកជំទាវម៉ែ ហ៊ុន សុីណាតចំនួន 500$ និងអំណោយដែលលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយ លោកតា គង់ណៃ រៀងរាល់ខែរយៈពេល៥ឆ្នាំ ដោយក្នុងមួយខែៗទទួលបានដូចជា ១​ ទឹកប្រាក់ឧបត្ថម្ភចំនួន​ ៥០០,០០០៛ក្នុង១ខែ២​ អង្ករ៥០គីឡូ. ក្នុង១ ខែ៣​ ត្រីខ១យួ​ ៤​ ទឹកសៀអៀវ១យួហើយ៣ខែម្តងគឺសម្រាប់សិល្បករលោកតាគង់ណៃ គឺមកទទួល ពីបងស្រី​ ឧកញ្ញ៉ា នឹម​វណ្ណ:​ តាមរយ:មេធាវី​ ពៅ​បញ្ញា ទីតាំងHNS. ។

អត្ថបទនិងជូនដំណឹងដោយ លោក អុឹម ជីវ៉ា»

Leave a Reply

Your email address will not be published. Required fields are marked *