ហួសចិត្ត! ហេតុតែចង់បានកូនស្រី ពីរនាក់ប្ដីប្រពន្ធតាមយកមិនលោះថ្ងៃ តាមនោះតាមរហូតបានកូនប្រុសរហូតដល់ ១៣នាក់

ប្រេស៊ីល៖ បុរសជាកសិករម្នាក់ និងប្រពន្ធរបស់គាត់​ មានកូនទាំងអស់រហូតដល់ ១៣នាក់ ហើយសុទ្ធតែប្រុសទាំអស់ តែទោះជាយ៉ាងណាប្ដីប្រពន្ធមួយគូនេះ នៅតែបន្តយកកូនរហូតទាល់តែបានកូនស្រីទើបឈប់ ។

ប្ដីប្រពន្ធមួយគូកូនច្រើនខាងលើនេះ ប្ដីមានឈ្មោះ Irineu Cruz អាយុ ៤០ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ Jucicleide Silva អ្នកទាំង ២នាក់ជាជាតិប្រេស៊ីល រស់នៅក្នុងរដ្ឋ Conceiçao de Coité ប្រទេសប្រេស៊ីល ហើយទោះបីជាពួកគេមានកូនច្រើនរហូតដល់ ១៣នាក់យ៉ាងណាក្ដី ក៏នៅតែបន្តយកកូនរហូត លុះត្រាតែបានកូនស្រីម្នាក់​ ទើបឈប់ ។

ប្រភពដដែលបានឱ្យដឹងទៀតថា កាលអ្នកស្រី Jucicleide Silva មានផ្ទៃពោះដំបូង ទាំងពីរនាក់ប្ដីប្រពន្ធបាននិយាយគ្នាថា បើកូនជាកូនស្រីប្រពន្ធជាអ្នកដាក់ឈ្មោះឱ្យ តែបើកូនប្រុស​ ប្ដីជាអ្នកដាក់ឈ្មោះឱ្យវិញ តែជាលទ្ធផលជាក់ស្ដែង កូនទាំង ១៣នាក់នេះ លោក Irineu Cruz ជាអ្នកដាក់ឈ្មោះឱ្យទាំងអស់ ព្រោះសុទ្ធតែជាកូនប្រុស ។ តាមការបញ្ជាក់របស់ប្ដីប្រពន្ធមួយគូនេះ បានឱ្យដឹងច្បាស់ថា ពួកគាត់មិនខ្វល់កូនច្រើនប៉ុណ្ណាឡើយ ពោលគឺនៅតែបន្តជានិច្ច រហូតទាល់តែបានកូនស្រីទើបឈប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *